Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរាជធានីភ្នំពេញ ចោទប្រកាន់ បុរសកូរ៉េខាងត្បូងម្នាក់ពីបទ «ចេញសែកស្អុយជាង១៣ម៉ឺនដុល្លារអាមេរិក»

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានសម្រេចចោទប្រកាន់ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ជាប់ពាក់ព័ន្ធនឹងករណី ចេញសែកស្អុយជាង១៣ម៉ឺនដុល្លារអាមេរិក ឲ្យទៅបុរសជនជាតិកូរ៉េ ម្នាក់ទៀត ដែលជាម្ចាស់បំណុល ដើម្បីទូរទាត់ប្រាក់កម្ចី ប្រព្រឹត្តកាលពីអំឡុងដើមឆ្នាំ២០២១នេះ ។

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ គីម ម៉ូ ជីន(KIM MOO JIN ) ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរពាណិជ្ជករ មានទីលំនៅបុរី វ៉ារីណា ផ្ទះលេខ៧អា ផ្លូវ ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ចំណែកឯ ជននរងគ្រោះ មានឈ្មោះ JUNG HEUIN TAE ភេទប្រុស ជាជនជាតិកូរ៉េដូចគ្នា មុខរបរ ពាណិជ្ជករ និងមានលំនៅក្នុងខណ្ឌចំការមន។

មន្ត្រីកងរាជអាវុធហត្ថរាជអាវុធហត្ថបានបន្តថា ឈ្មោះ KIM MOO JIN ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ« មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » និងត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់តំណាងអយ្យការ និងយោងតាមណាក្យបណ្តឹងរបស់ឈ្មោះJUNG HEUIN TAE ជាភាគីដើមបណ្តឹង បន្ទាប់ពីគាត់ បានគេចវេស មិនព្រមសងលុយ ជំពាក់ បន្ទាប់ពីបានចេញសែកចំនួនជាង១៣ម៉ឺនដុល្លារអាមេរិក ឲ្យទៅភាគី ដើមបណ្តឹងនោះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×