Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកាមរីហាយព្រីត បើកល្បឿនវ៉ាជែងជ្រុលទៅប៉ះពីក្រោយរថយន្តម៉ាកKIA រេចង្កូតទៅបុ.កទ្រូងផ្លូវបាក់៤កង់

ភ្នំពេញ ÷ បុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀត បានបើករថយន្តកាមរីហាយព្រីតមួយគ្រឿង តាមបណ្ដោយផ្លូវ ២៧១ ក្នុងល្បឿនវ៉ាជែងមិនប្រយ័ត្នជ្រុលទៅប៉ះពីក្រោយរថយន្តម៉ាកKIA បណ្ដាលឲ្យរេចង្កូតទៅបុ.កទ្រូងផ្លូវបាក់អស់៤កង់ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ០០និង ២០ នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកKIAមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BE-1607 បើកបរតាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាកកាមរីហាយព្រីត ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2Z-1525 បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយស្រ្តីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីកើតមកលិចស្របទិសពីក្រោយក្នុងល្បឿនលឿន វ៉ាជែងក៏ជ្រុលទៅប៉ះរថយន្តម៉ាកKIAពីក្រោយ រងការខូចខាតរួចបន្តទៅបុ.កទ្រូងផ្លូវបាក់៤កង់រាបដល់ដី សំណាងល្អនៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនមានប៉ះពាល់ទៅលើមនុស្ស រងការខូចខាតតែរថយន្តទាំងសងខាង និងទ្រូងផ្លូវជាទ្រព្យសម្បត្តិរដ្ឋ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×