ភ្នំពេញ ៖ កម្លាំងនសមត្ថកិច្ចគរបាលខណ្ឌចំការមន កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២១ បានឃាត់ខ្លួនជនសង្ស័ ប្រុស- ស្រីចំនួន៥ នាក់ ក្នុងនោះមានស្រី ចំនួន ២ ជាប់ពាក់ព័ន្ធនឹងបទល្មើសរក្សាទុក និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅចំណុចផ្ទះបន្ទប់ជួល ស្ថិតនៅភូមិ៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចខណ្ឌចំការមនបានឲ្យដឹងថា ជនសង្ស័យ ប្រុស-ស្រីទាំង៥នាក់ខាងលើ មានឈ្មោះ : ទី១-ឈ្មោះ ម៉ក់ សីហា ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិ ៥ ក្រុម ៣២សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរមិនពិតប្រាកដ , ទី២-ឈ្មោះ ជា សុផានី ភេទ ស្រី អាយុ ៣៣ឆ្នាំ ស្នាក់នៅជាមួយគ្នា ឈ្មោះ ម៉ក់ សីហា , ទី ៣-ឈ្មោះ យ៉ាន់ ចន ភេទ ស្រី អាយុ៤២ ឆ្នាំ, ទី ៤-ឈ្មោះ សន វាសនា ភេទ ប្រុស អាយុ ២១ ឆ្នាំ, និង ទី ៥-ឈ្មោះ វិត មករា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ។
ចំណែកឯ វត្ថុតាង ដែលសមត្ថកិច្ច ដកហូតបានរួមមាន ៖ ថ្នាំញៀន ចំនួន ៣៨ កញ្ចប់ តូចធំ និង ជញ្ជីងថ្លឹង១ គ្រឿង។
បច្ចុប្បន្ននេះ, ពួកគេកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរចម្លើយ និង រៀបចំឯកសារ ដើម្បី បញ្ជូនទៅកាន់តុលាការ ចាត់តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



