Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត ford ranger បើកល្បឿនវ៉ាជែងជ្រុល ទៅបុ.ករថយន្តសាំយ៉ុងពីក្រោយ រងការខូចខាត , ចុងក្រោយសងលុយបញ្ចប់រឿង

spot_img

ភ្នំពេញ ÷ បុរសម្នាក់ទំនងជាស្រវឹង បានបើករថយន្តម៉ាក ford ranger មួយគ្រឿង ក្នុងល្បឿនលឿនវ៉ាជែងបានរេចង្កូតជ្រុល ទៅបុ.ករថយន្តសាំយ៉ុងពីក្រោយ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង១៥ នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AJ-5191 បើកបរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ីទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាក ford ranger ពណ៌សពាក់ផ្លាកលេខ កម្ពុជាHAN.LYTY បើកបរដោយបុរសម្នាក់ទំនងជាស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចស្របទិសបានបើក វ៉ាជែងក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុ.ករថយន្តសាំយ៉ុង ពីក្រោយពេញទំហឹង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួសរងការខូចខាតតែរថយន្ត ចំណែកតៃកុងរថយន្តបង្កត្រូវសមត្ថកិចច្ច ឃាត់ឲ្យនៅដោះស្រាយ ជាមួយម្ចាស់រថយន្តរងគ្រោះនៅកន្លែងកើតហេត។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ខណ្ឌដូនពេញ ចុះមកដល់រួចឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កមិនចង់វែងឆ្ងាយ សុំសងជាសំណងជាទឹកប្រាក់១២៥$ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img