Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើប បើកជ្រុលទៅបុ.ករថយន្តព្រូស ពីក្រោយហោះឡើងសួនផ្លូវ , រថយន្តទាំង២គ្រឿងនេះ ជាមិត្តភក្តិពួកគាត់ ក៏សុំស្មើគ្នា យកទៅជួសជុលរៀងៗខ្លួន

spot_img

ភ្នំពេញ ÷ រថយន្តស៊េរីទំនើបមួយគ្រឿងបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកពីក្រោយ រថយន្តម៉ាកព្រូសចតនៅលើចិញ្ចើមផ្លូវ ប៉ើងទៅមុខជាច្រើនម៉ែត្រ រីឯរថយន្តបង្កវិញ បានរេចង្កូតហោះឡើងលើសួនឆ្លងទៅផ្លូវម្ខាងទៀត រងការខូចខាតខ្ទេ.ចមួយកំណាត់មុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ០០និង ៥០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ 2AU-3639 ចតចោលនៅលើចិញ្ចើមផ្លូវព្រះស៊ីសុវត្ថិ ខណៈភ្លាមៗនោះដែរ នៅម៉ោងកើតហេតុខាងលើ ស្រាប់តែគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2BM-9119 បើកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្រូងទៅជើងក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តព្រូសយ៉ាងពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ រងការខូចខាតមួយកំណាត់ក្រោយស្ទើរទាំងស្រុង រីឯរថយន្តបង្កវិញ បានរេចង្កូតឡើងទៅលើសួនឆ្លងទៅផ្លូវម្ខាងទៀត រងការខូចខាតរថយន្តអស់មួយកំណាត់មុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌដូនពេញ ចុះមកដល់ដោយរថយន្តទាំង ២ គ្រឿងនេះ ជាមិត្តភក្តិពួកគាត់ក៏សុំស្មើគ្នា យកទៅជួសជុលរៀងៗខ្លួន៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img