ភ្នំពេញ ÷ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង ដោយឆាបឆេះរថយន្តមួយគ្រឿងអស់ទាំងស្រុង ដែលម្ចាស់ចាក់សោរពីក្រៅ ទុកចោលនៅក្នុងឃ្លាំង។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋ ផ្ទះជាប់កន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ដោយពួកគាត់បានឃើញផ្សែងហុយចេញ ពីក្នុងឃ្លាំងនឹងឮស្នូរសំឡេងផ្ទុះ ដូចនេះពួកគាត់បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ជាបន្ទាន់ ព្រោះខ្លាចរាលដាលទៅលើលំនៅដ្ឋានរបស់ពួកគាត់ បន្ទាប់មកសមត្ថកិច្ចបានរាយការណ៍ ទៅថ្នាក់លើសុំរថយន្តពន្លត់អគ្គិភ័យជាបន្ទាន់។

ក្រោយពីលោកព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលដំណឹងថា មានគ្រោះអគ្គិភ័យកំពុងតែឆាបឆេះរថយន្ត នៅក្នុងឃ្លាំងមួយកន្លែងនៅខណ្ឌដង្កោ ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ភ្លាមៗ។
ក្រោយពីបាញ់ពន្លត់ចប់ឃើញថា មានរថយន្តពន្លត់អគ្គិភ័យមកទីតាំងកន្លែងកើតហេតុ ពីរគ្រឿង ដើម្បីបាញ់ពន្លត់ មិនមានអ្នកស្លា.ប់ មិនមាននាក់របួស រងការខូចខាតសម្ភារៈមួយចំនួន និងរថយន្តអស់មួយគ្រឿងឆេះអស់ទាំងស្រុង៕ រក្សាសិទ្ធិដោយ ៖ សា មេត









