Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ បានឃាត់ខ្លួនមេខ្យល់ នាំពលករលួចឆ្លងដែន ទៅប្រទេសថៃចំនួន៣នាក់

spot_img

បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ មេខ្យល់បម្រុងនាំពលករលួចឆ្លងដែនទៅប្រទេសថៃចំនួន៣នាក់ កំពុងនាំពលករចំនួន៨នាក់ ក្នុងនោះស្រីចំនួន១នាក់ ត្រូវបានឃាត់ខ្លួន។

អនុសេនីយ៍ឯក ទ្រី ងឿន មេបញ្ជាការរង វរសេនាតូចលេខ៥៣៣ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាមេបញ្ជាការតាមឋានានុក្រម លោកបានបញ្ជាដឹកនាំកងកម្លាំងល្បាតតាមខ្សែព្រំដែនកម្ពុជា-ថៃ ដោយសហការជាមួយកម្លាំងប៉ូលីសការពារព្រំដែនគោកលេខ៨១៧ និងផ្នែកសឹករងស្រុកសំពៅលូន បានឃាត់ខ្លួនមេខ្យល់ចំនួន៣នាក់ កំពុងនាំពលករឆ្លងដែនទៅកាន់ប្រទេសថៃ ស្ថិតនៅចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

មេខ្យល់ ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ១. បូ វន ភេទ ស្រី អាយុ ៣៣ ឆ្នាំ រស់នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ ២. ឈ្មោះ វឿន សុងវិ ភេទប្រុស អាយុ ២០ឆ្នាំ ភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ៣. ឈ្មោះ ថា ធូធារ ភេទប្រុស អាយុ២៥ ឆ្នាំ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ បាត់ដំបងដោយរួមមាន ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមខ្មៅ ចំនួន១គ្រឿង, ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន១គ្រឿង និងឡានម៉ាកកាមារីកាត់គូទចំនួន១គ្រឿង។

បច្ចុប្បន្នមេខ្យល់ទាំងនោះត្រូវបានបញ្ជូនទៅអធិការដ្ឋានគរបាលស្រុកសំពៅលូន ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×