Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ីថា សម្ពាធអាមេរិកទៅលើតំបន់អាស៊ីកណ្តាលគឺជាសញ្ញាគ្រោះថ្នាក់

ប្រធាននាយកដ្ឋានទីបីនៃក្រសួងការបរទេសរុស្ស៊ីប្រចាំប្រទេសអាស៊ីកណ្តាលលោក អេឡិចហ្សង់ដឺ ស្ទឺនិច បានប្រាប់សន្និសីទមួយនៅប្រទេសអាហ្វហ្គានីស្ថានថា ប្រទេសរុស្ស៊ីមើលឃើញពីសម្ពាធដ៏គ្រោះថ្នាក់បំផុតរបស់អាមេរិកចំពោះបណ្តាប្រទេសអាស៊ីកណ្តាល ដោយអាមេរិកមានគោលបំណងបង្កើតនូវកន្លែងយោធានិងកន្លែងស៊ើបការណ៍សម្ងាត់ផងដែរ។

លោកបានលើកឡើងថា៖«យើងមើលឃើញថា សម្ពាធដ៏គ្រោះថ្នាក់បំផុតដែលកំពុងដាក់ទៅលើសម្ព័ន្ធមិត្តរបស់យើងនោះពីសំណាកប្រទេសអាមេរិកនោះ គឺក្នុងគោលបំណងបង្ខំពួកគេយល់ព្រមឱ្យអាមេរិកទៅធ្វើជាមូលដ្ឋានយោធានិងកន្លែងឈ្លបយកការណ៍ដែលត្រូវបានស្នើឡើងសម្រាប់ដាក់ពង្រាយយោធាក្រោមលេសនៃការតស៊ូប្រឆាំងភេរវកម្ម»។

លោក ស្ទឺនិច បាននិយាយថា៖ «សម្ពាធនេះមិនអាចទទួលយកបានទេ សម្រាប់បណ្តាប្រទេសអាស៊ីកណ្តាលនិងសម្រាប់ប្រទេសរុស្ស៊ី ចិន និងអ៊ីរ៉ង់ ពីព្រោះយើងយល់ច្បាស់អំពីគោលបំណងដែលមូលដ្ឋាននៅអាស៊ីកណ្តាលចង់បាន»៕ ប្រភព៖ Russian News Agency

×