Friday, July 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លែងជាបញ្ហាទៀតហើយ សហគ្រិន ឬអតិថិជន ដែលមិនមានទ្រព្យធានា ឬទ្រព្យធានាមិនគ្រប់ ក៏អាចខ្ចីប្រាក់ពីធនាគារអេស៊ីលីដាបានដែរ

spot_img

ភ្នំពេញ៖ ចាប់ពីពេលនេះទៅ លែងជាបញ្ហាទៀតហើយ សហគ្រិន ឬអតិថិជន ដែលមិនមានទ្រព្យធានាគ្រប់គ្រាន់ ឬមិនមានទ្រព្យធានា លោកអ្នកក៏អាចខ្ចីប្រាក់ពីធនាគារអេស៊ីលីដា ដើម្បីយកទៅស្ដារ ឬពង្រីកអាជីវកម្មរបស់ខ្លួនទៅតាមតម្រូវការបានផងដែរ។​

លោក សឹង ភន នាយកប្រតិបត្តិឥណទាននៃធនាគារអេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា ធនាគារអេស៊ីលីដា បានបង្កើតនូវប្រភេទឥណទានមួយចំនួន សម្រាប់សហគ្រិនប្រើប្រាស់ប្រាក់កម្ចី ដែលមិនមាន ទ្រព្យធានាគ្រប់គ្រាន់ ឬមិនមានទ្រព្យធានា ក្នុងនោះ រួមមាន ៖

– កម្ចីដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ដែលមានទំហំទឹកប្រាក់រហូតដល់ ២៥០០​ (ពីរពាន់ប្រាំរយ) ដុល្លារ សម្រាប់ អតិថិជន ដែលមានគណនី បើកប្រាក់បៀវត្សរ៍នៅធនាគារអេស៊ីលីដា ភីអិលស៊ី។

– កម្ចីដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ដែលមានទំហំទឹកប្រាក់រហូតដល់ ៥០០០ (ប្រាំពាន់)ដុល្លារ សម្រាប់មន្ត្រីរាជការ ដែលមានគណនី បើកប្រាក់បៀវត្សរ៍នៅធនាគារអេស៊ីលីដា ភីអិលស៊ី។

– កម្ចីដើម្បីប្រើប្រាស់ តាមរយៈប័ណ្ណឥណទាន (Credit Card) ដែលមានទំហំទឹកប្រាក់រហូតដល់ ៤០.០០០ (បួនម៉ឺន) ដុល្លារ។

– កម្ចី អាជីវកម្ម ដែលមានទំហំទឹកប្រាក់រហូតដល់ ៥០០.០០០ (ប្រាំរយពាន់) ដុល្លារ សម្រាប់សហគ្រាស ខ្នាតតូច និងមធ្យម និងទំហំទឹកប្រាក់រហូតដល់ ១.០០០.០០០ (មួយលាន) ដុល្លារ សម្រាប់សហគ្រាសខ្នាតធំ ក្រោមការធានា ដោយសាជីវកម្ម ធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia “CGCC”)​។

គួរបញ្ជាក់ថា ដើម្បីបង្កើនប្រាក់ចំណូលឱ្យបានកាន់តែច្រើន លោកអ្នកចាំបាច់ត្រូវពង្រីកមុខជំនួញ ដោយបន្ថែមដើមទុន ដើម្បីបង្កើនចំណូល​។ មុខជំនួញរបស់លោកអ្នកមិនត្រឹមតែត្រូវការចំណូលទៀងទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការប្រាក់ចំណេញ ដែលមានលំនឹងរយៈពេលយូរ អង្វែង និងសម្រាប់ការរីកចម្រើនទៀតផង។ ធនាគារអេស៊ីលីដា ទទួលស្គាល់ថាការចូលរួមបំពេញនូវតួនាទីជាប្រជាពលរដ្ឋដ៏ល្អ ក្នុងសហគមន៍ គឺជាបច្ច័យមួយដ៏ល្អ សម្រាប់ផលប្រយោជន៍ និងភាពរុងរឿងរបស់យើងទាំងអស់គ្នា។ ការគាំទ្រចំពោះ សហគមន៍ មិនមែនគ្រាន់តែជាសីលធម៌ល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអាជីវកម្មមានលក្ខណៈល្អប្រសើរ ផងដែរ ពោលគឺមានភាពរឹងមាំ និងភាពរុងរឿង គឺត្រូវបំពេញឱ្យគ្នាទៅវិញទៅមក៕

spot_img
×