Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកកញ្ចក់មួយគ្រឿង បើកលឿនដូចហោះជាន់ហ្វ្រាំងមិនស៊ី បានបុ.ករះម៉ូតូនិងរថយន្តជាច្រើនគ្រឿង

ភ្នំពេញ ៖ រថយន្ត៥ គ្រឿងរងការខូចខាតរួមនិងម៉ូតូ៣ឥណ្ឌា២គ្រឿង ក្រឡាប់មួយគ្រឿង និងកៀបជាមួយរថយន្តមួយគ្រឿង ដោយឡែកបុរសអ្នកជិះម៉ូតូម្នាក់រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកកញ្ចក់មួយគ្រឿង បានបុ.ករះពីក្រោយ ខណៈពេលកំពុងតែបើកមកចុះពីលើស្ពានអាកាសស្ទឹងមានជ័យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង ១៥នាទី ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ផឹកនៅតាមបណ្ដោយផ្លូវ២១៧ ចំណុចមុខវត្តស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3B-4606 ដឹកកញ្ចក់ពេញលើរថយន្ត បើកបរដោយបុរសម្នាក់រួមដំណើរ ជាមួយនិងព្រូរថយន្តម្នាក់ទៀត ធ្វើដំណើរពីទិសដៅពីកើតទៅលិច ចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងល្បឿនលឿនដោយតៃកុងរថយន្តជាន់ហ្រ្វាំងមិនស៊ី ក៏បានជ្រុលចង្កូតទៅបុ.ករថយន្តនិងម៉ូតូកង់៣ និងម៉ូតូដែលកំពុងតែធ្វើដំណើរស្របទិសដៅគ្នា នៅពីខាងមុខបណ្តាលឲ្យរងការខូចខាត និងរងរបួសបុរសម្នាក់ផងដែរ។

ចំណែកអ្នកបើកបររថយន្តបង្ក ត្រូវបានក្រុមជនរងគ្រោះ ចាប់ក្របួចជាប់និងស្វាគមន៍ម្នាក់មួយដៃផងដែរ ដោយសារតែខឹងនិងបុរសខាងលើ បើករថយន្តលឿនពេកបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនឹងជំនាញចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×