Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ អះអាងថា ការកាប់ឈើខុសច្បាប់ កំពុងស.ម្លាប់តំបន់ជួរភ្នំក្រវាញ

ភ្នំពេញ ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចេញរបាយការណ៍ធ្វើការនៅលើ facebook របស់ខ្លួនថា ការកាប់ឈើខុសច្បាប់កំពុងស.ម្លាប់តំបន់ ជួរ ភ្នំក្រវាញ ដែលជាព្រៃមួយ ក្នុងចំណោមព្រៃរងទឹកភ្លៀង ដែលពុំទាន់រងផលប៉ះពាល់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា ការចុះល្បាតរួមគ្នា ដោយក្រុមមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ក៏ដូចជា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅ ខេត្តពោតិ៍សាត់ បានបញ្ឈប់ និងរឹបអូសរថយន្តដឹកឈើប្រណីត មួយគ្រឿង នៅថ្ងៃទី១៤ ខែតុលា។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានអះអាង ថា “ការចុះល្បាតរួមគ្នាដោយក្រុមមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ក៏ដូចជាអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅខេត្តពោតិ៍សាត់ បានបញ្ឈប់និងរឹបអូសរថយន្តដឹកឈើប្រណីតមួយគ្រឿង។ មន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ កំពុងចងក្រងសំណុំរឿង បទល្មើសធនធានធម្មជាតិ ដើម្បីបញ្ជូនទៅតុលាការ។
ការកាប់ឈើខុសច្បាប់កំពុងស.ម្លាប់តំបន់ជួរភ្នំក្រវាញ ដែលជាព្រៃមួយក្នុងចំណោមព្រៃរងទឹកភ្លៀង ដែលពុំទាន់រងផលប៉ះពាល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ឆ្នាំមុន ក្រុមមន្ត្រីឧទ្យានុរក្ស ក្នុងតំបន់ជួរភ្នំក្រវាញ បានដកហូតឈើខុសច្បាស់ជាង ២០០ម៉ែត្រគូប”។

អង្គការដដែលបានបន្តថា “អនាគតរបស់យើងកំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ ។ ព្រៃឈើមួយកន្លែងក្នុងចំពោះព្រៃឈើ ដែលនៅសេសសល់ចុងក្រោយរបស់យើង គឺព្រៃឈើភ្នំក្រវាញ កំពុងត្រូវបានគេលក់ ។
ព្រៃការពារនេះមានសារសំខាន់ណាស់ សម្រាប់អនាគតរបស់កម្ពុជា ។
ព្រៃឈើនេះផ្ដល់ទឹក ខ្យល់ និងមានសារៈសំខាន់ជាបេតិកភ័ណ្ឌធម្មជាតិ របស់យើង ។
ប្រសិនបើគ្មានព្រៃឈើភ្នំក្រវាញទេ និងមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ហើយយើងនឹងបាត់បង់សត្វព្រៃមានដូចជា ដំរី ខ្លាពពក និងកេងកងធំ ។
ព្រៃឈើភ្នំក្រវាញត្រូវការយើងជួយ ។ អនាគតរបស់យើងត្រូវការភ្នំក្រវាញ ។ សូមជួយការពារព្រៃឈើភ្នំក្រវាញ ។ សូមចែករំលែកសារនេះជាមួយគ្រួសារ និងមិត្ដភក្ដិរបស់អ្នកនៅថ្ងៃនេះ “៕ រក្សាសិទ្ធិដោយ ៖ កូលាប

×