Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិលានុបដ្ឋាយិការូបស្រស់ តាំងពីអាយុ​៥ឆ្នាំ​មក រហូត ២៨ ឆ្នាំ មិន​ដែល​ស្គាល់​ថា​កាត់​សក់ម្តង​ណា ទុក​វែង​រហូត​ដល់…

spot_img

គិលានុបដ្ឋាយិកាវ័យក្មេងម្នាក់ មកពីទីក្រុង Irkutsk ប្រទេសរុស្ស៊ី ត្រូវបានគេដាក់ឈ្មោះថា “Russian Rapunzel” បន្ទាប់ពីត្រូវបានគេលាតត្រដាងឲ្យដឹងថា សក់ប្រវែងដល់.កជើងរបស់នាង ពុំត្រូវបានកាត់អស់រយៈពេល ២៣ ឆ្នាំមកហើយ។

ពិតណាស់ នាង Anzhelika Baranova ត្រូវបានកត់សក់លើកចុងក្រោយនៅអាយុ ៥ ឆ្នាំ ហើយទាំងនាង និងឪពុកម្តាយរបស់នាង ក៏មិនមានគម្រោងឲ្យទុកសក់លូតលាស់វែងបែបនេះទេ។ តែយ៉ាងណា នាងពិតជាមានមោទនភាព ចំពោះសក់របស់នាង ហើយការថែរក្សាវាក៏ជាមិនពិបាកណាស់ណានោះដែរ។

នាងបានអះអាងថា នាងមិនធ្វើអ្វីពិសេស ក្នុងការថែរក្សាវាទេ ដោយនាងគ្រាន់តែលាងសម្អាតវា២ដងក្នុង១សប្តាហ៍ ជាមួយសាប៊ូកក់សក់ និងក្រែមបន្ទន់ធម្មតា ហើយដុសវាថ្នមៗ ដើម្បីធានាថាវាមិនបែកចុង។

នាង Anzhelika បានប្រាប់សារព័ត៌មាន Caters News ថា “អ្វីៗគឺសាមញ្ញណាស់ ពោលគឺការថែទាំតិចតួចបំផុត។ ខ្ញុំកក់សក់ពីរដងក្នុងមួយសប្តាហ៍ ដោយប្រើម៉ាស៊ីនលាងសម្អាត ដើម្បីងាយស្រួលសិតសក់ បន្ទាប់មកស្ងួតដោយធម្មជាតិ ហើយសិតសក់ដោយប្រយ័ត្នប្រយែង”។

គិលានុបដ្ឋាយិកាវ័យ ២៨ ឆ្នាំរូបនេះ បានសារភាពថា ការដើរដោយមានសក់វែងដល់កជើងបែបនេះ គឺអាចជាបញ្ហាប្រឈម ហើយថែមទាំងមិនស្រួលទៀតផង។ នាងក៏បានបានបន្ថែមថា វាពិតជាមានតម្លៃចំពោះបញ្ហា ព្រោះថាវិធីដ៏គួរឱ្យចាប់អារម្មណ៍របស់នាង នាំមកនូវសេចក្តីរីករាយដល់ខ្លួនឯង។

Anzhelika បាននិយាយថា “មនុស្សជាទីស្រលាញ់របស់ខ្ញុំ ដែលចូលចិត្តខ្ញុំ ជឿថាសក់វែងនេះមើលទៅស្រស់ស្អាតខ្លាំងណាស់ ហើយខ្ញុំក៏មិនទាន់មានគម្រោងកាត់តម្រឹមសក់របស់ខ្ញុំ នាពេលឆាប់ៗនេះនោះទេ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×