បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១ បានប្រកាសឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងទាំងអស់ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយសារមានភ្លៀងធ្លាក់ច្រើននៅប៉ែកខាងលើ ស្រុកសំឡូត បានបន្តហូរចូលក្នុងស្ទឹងសង្កែ ធ្វើឱ្យទឹកស្ទឹងសង្កែមានការកើនឡើងខ្ពស់។
រដ្ឋបាលខេត្តបាត់ដំបង សូមគោរពជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងទាំងអស់ ឱ្យបានជ្រាបថា “ដោយសារមានភ្លៀងធ្លាក់ច្រើន នៅប៉ែកខាងលើ ស្រុកសំឡូត ហើយបានបន្តហូរចូលក្នុងស្ទឹងសង្កែ ធ្វើឱ្យទឹកស្ទឹងសង្កែមានការកើនឡើងខ្ពស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត “៕ រក្សាសិទ្ធិដោយ ៖ កូលាប