Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនបុរស​រត់​កង់បីម្នាក់ បានចា.ក់ជនជាតិចិនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ នៅក្រុងព្រះសីហនុ

spot_img

ខេត្តព្រះសីហនុ ៖ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ នគរបាលជំនាញរបស់ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ និងកម្លាំងរបស់ស្នងការដ្ឋាននគរបាល ខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់មុខរបររត់ម៉ូតូកង់៣ ពីបទប្រើហឹង្សាមានស្ថានទម្ងន់ទោស យកកាំបិតចា.ក់ជនជាតិចិនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរក្នុងក្រុងព្រះសីហនុ រួចហើយគេចខ្លួនទៅខេត្តសៀមរាប ។

សូមបញ្ជាក់ថា អំពើហឹង្សានេះកើតឡើងកាលពីយប់ថ្ងៃទី១០​ ខែ​តុលា​ ឆ្នាំ​២០២១​ វេលាម៉ោង​០៤​និង​២១នាទី​ទៀបភ្លឺ នៅចំណុចទល់មុខសណ្ឋាគារស៉ីហ៊ូ​ ស្ថិតនៅក្រុម២​ ភូមិ១​ សង្កាត់លេខ៣​ ក្រុងព្រះសីហនុ។ ដើមហេតុ ជនរងគ្រោះឈ្មោះ CHEN JIALI​ ភេទ ប្រុស​ អាយុ​២៩ឆ្នាំ​ ជនជាតិចិន បានជួលម៉ូតូកង់បីជិះជាមួយមិត្តស្រីចេញពីឆ្នេរអូឈើទាល មកដល់ចំណុចកើតហេតុ ក៏កើតមានជម្លោះជាមួយអ្នកបើកម៉ូតូកង់បី ក្នុងពេលនោះអ្នកបើកម៉ូតូកង់៣ បានចាក់ទៅលើជនរងគ្រោះចំពោះផ្នែកខាងឆ្វេង​បណ្តាលអោយរងរបួសធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី បច្ចុប្បន្នកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យថៃខាងក្នុងក្រុងព្រះសីហនុ បន្ទាប់មកជនសង្សយ័បានគេចខ្លួនទៅខេត្តសៀមរាប ។

ក្រោយការស្រាវជ្រាវតាមជំនាញ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៦និង០០ នាទីល្ងាច កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ និងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ថង សម្បត្តិ អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ នៅចំណុចបេនឡានក្រុង បុរីសៀងណាំ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប រួចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×