Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការស្ទង់មតិ៖ ប្រជាជនថៃស្ទើពាក់កណ្តាល មិនពេញចិត្តចំពោះការបើកប្រទេសដើម្បីទទួលយកភ្ញៀវទេសចរបរទេស

តាមរយៈការស្ទង់មតិនាពេលថ្មីៗនេះបានបង្ហាញថា ប្រជាជនថៃបានប្រឆាំងនឹងបើកទ្វារប្រទេសឡើងវិញ។ ការជំទាស់នេះធ្វើឡើង ដោយសារតែពួកគេភ័យខ្លាចភ្ញៀវទេសចរអាចនាំយកមេរោគចម្លងថ្មីៗមកបន្ថែមទៀត និងម្យ៉ាងវិញទៀតដោយសារប្រជាជននៅក្នុងប្រទេសថៃមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បានគ្រប់គ្រាន់នៅឡើយ។

ការស្ទង់មតិនេះធ្វើឡើងដោយសាកលវិទ្យាល័យ​ស៊ួន ដូស៊ីដ រាឆាបហាត។ ក្នុងនោះប្រជាជនចំនួន១៣៩២នាក់បានសួរអំពីផែនការបើកប្រទេសរបស់លោកនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធចាន់អូចា សម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងបានពេញលេញចាប់ពីថ្ងៃទី០១វិច្ឆិកាតទៅ។

ក្នុងនោះ អ្នកឆ្លើយតប ៥៩,៨៦ភាគរយ បានបដិសេដអំពីផែនការបើកទ្វារប្រទេសសម្រាប់ទទួលភ្ញៀវទេសចរ ខណៈចំនួន៦០ ,១០ ភាគរយពួកគេបាននិយាយ វាមិនមែនជាពេលវេលាសាកសមសម្រាប់បើកដំណើរការប្រទេសនោះទេ។

អ្នកឆ្លើយតបក៏បាននិយាយថា ប្រទេសថៃគួរតែបើកទ្វារសម្រាប់ភ្ញៀវបរទេស ប្រសិនបើបរិមាណនៃការចាក់វ៉ាក់សាំងរបស់ប្រជាជនមានសម្រេចដល់៧០ភាគរយសិន ហើយការផ្ទុះឡើងនូវមេរោគកូវីដ១៩ ក៏ត្រូវបានគ្រប់គ្រងហើយកន្លែងព្យាបាលសុខភាពសាធារណៈក៏ត្រូវបានរៀបចំដើម្បីដោះស្រាយជាមួយនឹងការឆ្លងនៅមេរោគបំប្លែងថ្មីផងដែរ។

ជាក់ស្តែង ទីក្រុងបាងកក់មានចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញមាន៦៥ភាគរយ។ ប៉ុន្តែប្រជាជនថៃនៅ
ទូទាំងប្រទេសដែលទទួលបាការចាក់វ៉ាក់សាំង២ដូសមានត្រឹមតែ៣៥ភាគរយប៉ុណ្ណោះ។

ការស្ទង់មតិក៏បានបង្ហាញផងទៀតដែរថា ភាគច្រើនៃម្ចាស់អាជីវកម្ម និងនយោជិកចង់ឱ្យប្រទេសបើកដំណើរការឡើងវិញ បើទោះបីជាពួកគេមានការព្រួយបារម្ភអំពីការឆ្លងនូវមេរោគថ្មីក៏ដោយ៕ ប្រភព៖ The strait Time News

×