Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ អនុញ្ញាតឱ្យបើកសាលាបង្រៀនវិជ្ជាជីវៈទេសចរណ៍ឡើងវិញ ចំពោះភូមិសាស្ត្ររាជធានី-ខេត្ត មានហានិភ័យទាប នៃការរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១បាចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញសម្រាប់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលចាយតម្លៃក្រោមទ្ធិវាទក្រសួងទេសចរណ៍ ក្នុងភូមិសាស្ត្រនៃរាជធានី-ខេត្ត ដែលមានហានិភ័យទាបនៃការរីករាលដាលជំងឺកូវីដ-១៩។

សេចក្ដីជូនដំណឹងបានបញ្ជាក់យ៉ាងច្បាស់ថា ការបើកឡើងនូវគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃទាំងនេះ គឺសម្រាប់តែសាលា ឬមជ្ឈមណ្ឌលណាដែលស្ថិតក្នុងភូមិសាស្ត្រមានហានិភ័យទាបពីការរីករាលដាលជំងឺកូវីដ-១៩ប៉ុណ្ណោះ។

ក្រសួងទេសចរណ៍ សូមជម្រាបជូនដល់គណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ដែលស្ថិតក្រោមឱវាទ ក្រសួងទេសចរណ៍នៅទូទាំងប្រទេស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស សិក្ខាកាម និងសាធារណជន ទាំងអស់ មេត្តាជ្រាបថា អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការគិតគូធ្វើឱ្យមានប្រក្រតីភាពវិស័យអប់រំឡើងវិញ ព្រមទាំងដោយ សង្កេតឃើញថាការចាក់វ៉ាក់សាំងការពារ បានសម្រេចអត្រាជិតដល់គោលដៅដែលបានកំណត់ ដើម្បីទប់ស្កាត់ការ រីករាលដាលនៃជំងឺឆ្គងកូវីដ-១៨ ក្នុងសហគមន៍ ជាពិសេសក្នុងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ក្រសួងទេសចរណ៍ សម្រេចអនុញ្ញាតឱ្យ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និង មជ្ឈមណ្ឌលវាយតម្លៃក្រោមឱវាទក្រសួងទេសចរណ៍បើកដំណើរការឡើងវិញ ក្នុងភូមិសាស្ត្រនៃរាជធានី-ខេត្ត ដែលមានហានិភ័យទាបនៃការរីករាលដាលជំងឺកូវីដ-១៨ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ក្នុងភូមិសាស្ត្រនៃរាជធានី-ខេត្ត ដែលមានហានិភ័យទាបនៃការរីករាលដាលជំងឺកូវីដ១៩ អាចធ្វើការទំនាក់ទំនងមកក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវះទេសចរណ៍ដើម្បី ស្នើសុំការវាយតម្លៃសម្រាប់ទទួលបានការអនុញ្ញាត ឱ្យបើកដំណើរការឡើងវិញនេះ។ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ដែលទទួលបាន ការអនុញ្ញាតឱ្យបើកដំណើរការវិញ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការ និងការណែនាំផ្សេងៗ របស់ ក្រសួងសុខាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាសម្រាប់
ការបើកដំណើរការគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ របស់ក្រសួងទេសចរណ៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមក្រសួងទេសចរណ៍ សូមគណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ដែលស្ថិតក្រោមឱវាទ ក្រសួងទេសចរណ៍នៅទូទាំងប្រទេស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស សិក្ខាកាម និងសាធារណជន ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ ៖ កូលាប

×