Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទន្លេសេសានស្ថានីយកាចូន ឡើងដល់កម្រិតប្រកាសអាសន្ន ឯទឹកទន្លេស្រែពកស្ថានីយលំផាត់ ឡើងលើសកម្រិតប្រកាសអាសន្ន

spot_img

ខេត្តរតនគិរី ៖ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តរតនគិរី បានចេញរបាយការណ៍ពីស្ថានភាពអាកាសធាតុ និងកំពស់ទឹកទន្លេព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ គឺទឹកទន្លេសេសានស្ថានីយកាចូន នៅថ្ងៃនេះកម្ពស់ប្រកាសអាសន្ន ៨,៥០ម៉ែត្រឡើងដល់កម្រិតប្រកាសអាសន្នហើយ
ចំណែកទឹកទន្លេស្រែពកស្ថានីយលំផាត់ (កំពស់ប្រកាសអាសន្ន 12.50m) ហើយថ្ងៃនេះទឹកឡើងដល់១២,៦៧ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន។

មន្ទីរធនធានទឹកនិងឧតុនិយមខេត្តរតនគិរី បានបញ្ជាក់ថា ទឹកទន្លេសេសានស្ថានីយកាចូន (កម្ពស់ប្រកាសអាសន្ន ៨,៥០ម៉ែត្រ) -ម្សិលមិញ =៥,៩២ម៉ែត្រ -ថ្ងៃនេះ = ៨,៥០ម៉ែត្រ – ឡើង = ២,៥៨ម៉ែត្រ ។ ទឹកទន្លេស្រែពកស្ថានីយលំផាត់(កម្ពស់ប្រកាសអាសន្ន ១២,៥០ម៉ែត្រ) – ម្សិលមិញ = ១០,៦៥ម៉ែត្រ – ថ្ងៃនេះ = ១២,៦៧ម៉ែត្រ – ឡើង = ២,០២ម៉ែត្រ។ ព្រឹកនេះ ផ្ទៃមេឃស្រឡះ នៅទូទាំងខេត្ត និងមានសីតុណ្ហភាព ពី២១-២៨℃។

ឯកឧត្តមញែម សំអឿន អភិបាលខេត្តរតនគិរី បានដាក់ចេញនូវបទបញ្ជា ក៏ដូចជាអំពាវនាវបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់ទន្លេទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកទន្លេ ដែលកំពុងបន្តហក់ឡើងខ្លាំងនេះ និងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងមនុស្សចាស់ព្រមទាំងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះ ទៅទៀតអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីស្ថានភាពទឹក ក៏ដូចជា ស្ថានភាពរបស់ប្រជាពលរដ្ឋ ដើម្បីត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ។

សូមបញ្ជាក់ថាកម្ពុជាបានរងនូវឥទ្ធិពលនៃព្យុះទី១៨ សម្ពាធទាបធ្វើអោយមាន ភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឲ្យទឹកទន្លេស្រែពក និងទន្លេសេសានហក់ឡើងជាបន្តបន្ទាប់ជិតដល់ចំណុចប្រកាសអាសន្ន។ ហេតុនេះទាមទារអោយប្រជាពលរដ្ឋក្នុងខេត្ត ពិសេសស្រុកដែលនៅតាមមាត់ទន្លេទាំងពីររួមមាន ស្រុកលំផាត់,កូនមុំ,អូរយ៉ាដាវ,អណ្តូងមាស,តាវែង និងស្រុកវើនសៃ មេត្តាបង្កើនស្មារតីប្រុងប្រយ័ត្ន និងត្រៀមបង្ការនូវមធ្យោបាយ សម្ភារៈចាំបាច់នានា កាត់បន្ថយបាននូវហានិភ័យ ពីករណីជំនន់ទឹកភ្លៀង ដែលអាចកើតឡើងជាយថាហេតុ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×