Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្តណាស់! មិត្តភក្តិនារីរងគ្រោះ បង្ហោះ​សារ​ដ៏​កំស.ត់ មុនថ្ងៃ​ឯង​ទៅ​ភ្នំពេញ ឯង​ថា​លែង​បាន​មក​វិញ​ហើយ…

មហាជននៅក្នុងបណ្តាញសង្គម ពិតជាបានសម្តែងការខឹងសម្បារខ្លាំងណាស់ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍មហារន្ធត់មួយ ដែលបង្កឡើងដោយរថយន្ត THUNDRA បើកបរដោយបុរសម្នាក់ស្ថិតក្រោមឥទ្ធិព.លគ្រឿ.ងស្រ.វឹង បណ្តាលឲ្យមនុស្ស ៣ នាក់ ស្លា.ប់ នៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតស្លា.ប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍ដែលបណ្តាលឲ្យស្លា.ប់មនុស្ស ៤ នាក់​ដ៏រន្ទ.ត់ខាងលើនេះ បានកើតឡើងនៅតាមបណ្តោយផ្លូវវេងស្រេង (មុខផ្លូវច្រកចូលផ្សារវីនមីន សួនកាណាឌីយ៉ា) សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោងប្រមាណ ១០ និង១៧ នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។ យ៉ាណាមិញ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតឡើង គេបានឃើញបុរស២នាក់បានបើករថយន្តប្រភេទធុនត្រាស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2AG-7060 តាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាង លុះមកដល់ចំណុចកើតហេតុ (ជាប់និងរបងធនាគារកាណាឌីយ៉ា) ក៏បានរេចង្កូតបុកចូលកន្លែងអ្នកលក់គោដុត និងអ្នកជិះម៉ូតូ បណ្តាលឲ្យបុកមនុស្សរងរបួស និងស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ជាមួយគ្នានេះផងដែរ តាមរយៈគណនីហ្វេសប៊ុកនារីម្នាក់ Yon Soreya ត្រូវជាមិត្តភក្តិសព បានបង្ហោះសារបង្ហាញអារម្មណ៍ដ៏ឈឺ និងប្រាប់ពីពាក្យនាងលាឃ្លាតពីស្រុកគ្មានថ្ងៃវិលត្រឡប់ បែបនេះថា៖ «មុនថ្ងៃឯងទៅភ្នំពេញ ឯងប្រាប់ម៉ាក់យើងថាចង់ជួបយើង ឯងថាបើឯងទៅភ្នំពេញឯងលែងបានមកវិញហើយ ឡូវឯងដាច់ចិត្តមែនហ៎ពួកម៉ាក ហេតុអីខ្ញុំទទួលយកមិនបានទេ Łÿ Kôńkât»។

ចំណែកមិត្តភក្តិម្នាក់ទៀតរបស់នារីរងគ្រោះ ក៏បានបង្ហោះសារទាំងក្តីតក់ស្លុត ចំពោះការបាត់បង់មិត្តជាទីស្រឡាញ់ទាំងមិនអស់អាឡៃថា៖ «ទៅអោយបានសុខណា ឯងៗហត់ហើយ ឯងសម្រាកទៅ RIP ចាប់ពីថ្ងៃនេះទៅ លែងបានផួបមុខឯង​លែងបានឮសំឡេងឯង ខលមកពិភាក្សាមួយគ្នាទៀតហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×