Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរណាស់ ! ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ ត្រូវរថយន្តបែនដឹកដី កិ.នបែកក្បាលស្លា.ប់ ខណ:ពេលកំពុងជិះម៉ូតូជាមួយម្តាយ ត្រឡប់ទៅផ្ទះវិញ

ភ្នំពេញ ៖ ស្ត្រីម្នាក់អង្គុយទ្រហោយំឱបសពកូនគួរឲ្យសង្វេក បន្ទាប់ពីជិះម៉ូតូឌុបកូនតូចៗ ពីរនាក់ កំពុងធ្វើដំណើរតាមផ្លូវក៏ត្រូវរថយន្តបែនធុនធំ បើកបរវ៉ាជែងគ្នាជ្រុលមកពីក្រោយទាក់ដៃចង្កូត បណ្ដាលឱ្យដួលខ្ទាតកូនម្នាក់ចូលក្រោមកង់រថយន្ត កិ.នបែកក្បាលស្លា.ប់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង០០នាទី នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ខាងមុខផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ដាយសពក្មេងរងគ្រោះឈ្មោះ ជា ធា អាយុ ៣៥ឆ្នាំ មុខរបរមេផ្ទះ របួសស្រាល ជិះម៉ូតូឌុបកូន២នាក់ មានទីលំនៅ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។ សពក្មេងរងគ្រោះឈ្មោះ សុន ចាន់នី ភេទប្រុស អាយុ ៩ឆ្នាំ មុខរបរសិស្ស ស្លា.ប់ ។ ឈ្មោះ សិន ចាន់និត ភេទប្រុស អាយុ ៤ឆ្នាំ រស់នៅជាមួយម្ដាយ របួសស្រាល ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់ ជិះម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1HG-1765ឌុបកូនតូចៗពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុ មុខផ្សារជម្ពូវ័នស្របពេលមានរថយន្តបែនធុនធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 3F-3727 បើកដោយបុរសម្នាក់ បានបើកវ៉ាជែងជាមួយរថយន្តមួយគ្រឿងទៀត ធ្វើដំណើរស្របគ្នាមកពីក្រោយ ក៏ជ្រុលមកទាក់ដៃចង្កូតម៉ូតូស្ត្រីរងគ្រោះ បណ្ដាលឲ្យដួលខ្ទាតកូនប្រុសអាយុ៩ឆ្នាំម្នាក់ ចូលក្រោមកង់រថយន្តកិ.នបែកក្បាលធ្លា.យខួរស្លា.ប់យ៉ាងអាណោចអាធ័ម ម្ដាយនិងកូនតូចម្នាក់ទៀត របួសស្រាល។ ចំណែកអ្នកបើកបររថយន្តបង្ក ក្រោយពីបង្កគ្រោះថ្នាក់ព្យាយាមបើករថយន្តរត់គេច ត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់បាន ទាំងរថយន្តនិងអ្នកបើកបរ ប្រគល់ឱ្យសមត្ថកិច្ចនាំខ្លួន យកទៅប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីធ្វើការសាកសួរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកត្រួតពិនិត្យទីតាំងកន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍នឹងសហការជាមួយ សមត្ថកិច្ចជំនាញធ្វើការវាស់វែង យករថយន្តនិងម៉ូតូព្រមទាំងអ្នកបើកបរ ទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់កាទៅនីតិវិធីច្បាប់។ ចំណែកសពក្មេងប្រុសរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×