Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាចម្បាំង HMAS Anzac របស់អូស្រ្តាលី មកទស្សនកិច្ចនៅកម្ពុជា

spot_img

ព្រះសីហនុ ៖ ស្ថានទូតអូស្រ្តាលី បានប្រកាសថា អូស្រ្តាលីរីករាយក្នុងការនាំយកសកម្មភាព ចូលរួមក្នុងតំបន់របស់ខ្លួន ដែលមានឈ្មោះថាសកម្មភាពចូលរួមក្នុងតំបន់របស់នាវាបញ្ជាការ Indo-Pacific Endeavour 2021 ត្រឡប់មកអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។

នាវាចម្បាំង HMAS Anzac ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ដែលជាផ្នែកមួយនៃ សកម្មភាពចូលរួមក្នុងតំបន់របស់នាវាបញ្ជាការ IPE 21។ នេះជាដំណើរទស្សនកិច្ចរបស់កងនាវាចរភូមិន្ទអូស្រ្តាលី លើកដំបូងមកកាន់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៦ មក ហើយនឹងធ្វើដំណើរទស្សនកិច្ចដោយគ្មានការប៉ះពាល់ផ្ទាល់ ដោយសារជំងឺកូវីដ-១៩។ នាវា HMAS Anzac នាំយកមកជាមួយនូវសម្ភារៈការពារផ្ទាល់ខ្លួន (PPE) និងសម្ភារៈវេជ្ជសាស្រ្តទាក់ទងនឹងជំងឺកូវីដ-១៩ មួយចំនួនទៀត ដើម្បីជួយដល់ខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ដំណើរទស្សនកិច្ចនេះ ក៏ផ្តល់ឱកាសសម្រាប់យើង ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកជាក់ស្តែងរបស់យើង និងផ្លាស់ប្តូរយោបល់អំពីសន្តិភាព និងសន្តិសុខស្ត្រី តាមរយៈសិក្ខាសាលាអនឡានដែលនឹងត្រូវរៀបចំឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ។

យើងសូមថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានជួយសម្រួលដល់ដំណើរទស្សនកិច្ចនេះ ក្នុងពេលកំពុងតែមានបញ្ហាប្រឈមនានាក្នុងការរៀបចំដោយសារតែជំងឺកូវីដ-១៩។

អូស្ត្រាលីនិងកម្ពុជា មានភាពជាដៃគូបន្តយូរអង្វែងមកហើយ ដូចគ្នានេះដែរ ទំនាក់ទំនងការពារជាតិរបស់យើងក៏មានមូលដ្ឋានយ៉ាងរឹងមាំផងដែរ។ នេះជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៦ មក ដែលនាវាកងទ័ពជើងទឹកអូស្រ្តាលី បានចូលសំចតនៅកំពង់ផែនៅក្នុងប្រទេសកម្ពុជា។
យើងរីករាយសង្ឃឹមថា ដំណើរទស្សនកិច្ចទាំងនេះ នឹងកើតមានជាទៀងទាត់ ដែលជាផ្នែកនៃការចូលរួមការពារជាតិទ្វេភាគីរបស់យើង។

មេបញ្ជាការមូលដ្ឋានសមុទ្រ បានបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១១និង៤០នាទី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង កងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ ដឹកនាំនាយនាវី រួមជាមួយឯកឧត្តម ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា អញ្ជើញទៅចូលរួមក្នុងពិធីប្រគល់ទទួលសម្ភារៈវិជ្ជសាស្ត្រ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាអំណោយរបស់កងទ័ពជើងទឹកអូស្ត្រាលី តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកឧត្តមនាវីត្រី Mal Wise មេបញ្ជាការនាវា HMAS Anzac ដែលបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៨ តុលា ហើយសម្ភារវិជ្ជសាស្ត្រនោះ មួយផ្នែកជូនដល់មូលដ្ឋានសមុទ្រ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×