Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនមេខ្លោងជួញដូរគ្រឿងញៀនខ្មែរ-វៀតណាម២នាក់ ពាក់ព័ន្ធក្នុងការដឹកជញ្ជូញគ្រឿងញៀនឆ្លងដែននជិត២០ គីឡូក្រាម ពីកម្ពុជាទៅប្រទេស!

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១នេញ បានចេញដីកា បង្គាប់ឲ្យឃុំខ្លួន យុវជនត្រូវចោទ ជនជាតិវៀតណាម និង ខ្មែរ ចំនួន ២នាក់ ដាក់ក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំ សវនាការតាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងដឹកជញ្ជូនថ្នាំញៀនឆ្លងដែន ចំនួនជិត២០គីឡូក្រាម ពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសវៀតណាម តាមច្រករបៀងប្រព្រឹត្តិ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៣០នាទី នៅក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ។

មន្ត្រីសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង បានឲ្យដឹងថា ជនត្រូវចោទទាំង២នាក់មានទ១ ឈ្មោះ ឈ្មោះ ឡេ វ៉ាន់ថ អាយុ ១៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី ២ មាន ឈ្មោះ វ៉ាន់ សុផា អាយុ ២០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនត្រូវចោទទាំង៣ ត្រូវជាប់ចោទពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ នៅព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងសង្កាត់បាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបាន វត្ថុតាងតាងជាថ្នំញៀន ចំនួនជិត២០ គីឡូក្រាម ក្នុងនោះរួមមាន: គ្រឿងញៀន ប្រភេទកេតាមីន ទម្ងន់ ១៣,០០០ក្រាម(សរុបទម្ងន់ ១៩.៤៨៨ គីឡូក្រាម), គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់ ៣,៥០២ ក្រាម, គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ២,៩៨៦ ក្រាម, អាវុធខ្លីធុន K54 ចំនួន ១ដើម បង់ ១, គ្រាប់ចំនួន ៨គ្រាប់, ម៉ូតូ ០ឮ១គ្រឿង និងកាបូបធំ សំរាប់ដាក់គ្រឿងញៀនចំនួន ១៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×