ភ្នំពេញ៖ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុរសម្នាក់ដែលស្រវឹងស្រាជោកជាំ បើករថយន្តធុនត្រា បុ.ករះបណ្តាលឱ្យមនុស្សស្លា.ប់ចំនួន៣នាក់ និងរបួសចំនួន៣នាក់ នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ពីបទ «បើកបរដោយធ្វេសប្រហែសខ្ជីខ្ជា បើកបរក្នុងស្ថានភាពស្រវឹង បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃច្រើននាក់» តាមបញ្ញត្តិមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

គួរជម្រាបថា បុរសម្នាក់ឈ្មោះ ហៃ វិចិត្រា ដែលបានបើកបររថយន្តម៉ាក Tundra ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២២និង ២០នាទីយប់ ត្រង់ចំណុចមុខផ្ទះលេខ២ ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យមនុស្ស ៣នាក់ស្លា.ប់ និង ៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ នៅម៉ោង ៣និង០០រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា !!! បើស្រវឹងសូមកុំបើកបរ !!! រថយន្តបង្កម៉ាក Toyota Tundra ពាក់ផ្លាកលេខ ភ្នំពេញ 2AG-7060 ។

នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ អ្នកបើកបររថយន្ត Toyota Tundra បានបើកបុកម៉ូតូមួយគ្រឿង ដែលកំពុងធ្វើដំណើរ នៅតាមផ្លូវ២១៧ មុខបុរីពិភពថ្មីចំការដូង ប៉ុន្តែអ្នកបើកម៉ូតូរងរបួសស្រាល។
បន្ទាប់ពីបើកបុកម៉ូតូនេះរួចហើយ អ្នកបើកបររថយន្ត Tundra នោះ ក៏បានបើករត់គេចចេញពីកន្លែងកើតហេតុ ហើយបត់ចូលទៅផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច។ នៅលើផ្លូវវេងស្រេងនេះ អ្នកបើករថយន្ត Tundra នោះ បានវ៉ារថយន្តកុងទីន័រមួយគ្រឿងទៀត តែបែរជាជ្រុលចង្កូតទៅបុ.ករទេះលក់សាច់អាំងមួយ ដែលមានមនុស្សកំពុងសាអីវ៉ាន់។ ស្ថានភាពបុ.កនាពេលនោះ គឺបុ.ករះពេញទំហឹងតែម្ដង ជាហេតុបណ្តាលឱ្យមនុស្ស៣នាក់បានស្លា.ប់ និង៣នាក់ទៀតរងរបួសធ្ងន់និងស្រាល ទីតាំងផ្លូវវេងស្រេងដែលកើតហេតុគ្រោះថ្នាក់ចរាចរណ៍នោះ គឺនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ៕ រក្សាសិទ្ធិដោយ ៖ កូលាប





