បន្ទាយមានជ័យ ៖ ដែកកំណល់បេតុង និងគ្រឿងបរិក្ខារ (ក្រចាប់) ជាជំនួយរបស់រាជរដ្ឋាភិបាលថៃ ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា(ជុំទី១) ដែលពិធីអបអរសាទរប្រគល់-ទទួលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅលើស្ពានផ្លូវរថភ្លើង ចំណុចតភ្ជាប់រវាងប្រទេសកម្ពុជានិងថៃទ្បង់ ស្ថិតនៅភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមនឹងផ្សាររុងក្លឿស្ថិតនៅក្នុងឃុំប៉ាខាម ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

ពិធីនេះមានការចូលរួមពីខាងភាគីកម្ពុជាមានវត្តមាន ឯកឧត្តម លី បូរិន អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន។ ចំណែកខាងភាគីថៃ មានក្រុមបច្ចេកទេស។
ឯកឧត្តម លី បូរិន្ទ បានឲ្យដឹងថា ដោយសារការទំនាក់ទំនងល្អ រវាងប្រទេសកម្ពុជានិងថៃ ពិសេសនាយករដ្ឋមន្ត្រី គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ បានជួបគ្នាម្តងរួចមកហើយ។
ដោយថៃ បានផ្ដល់ជំនួយដល់កម្ពុជានូវដែក កំណល់បេតុង និងគ្រឿងបរិក្ខារ (ក្រចាប់) ភ្ជាប់និងកំណល់ដែក សរុបទាំងអស់ចំនួនជាង ៤០០០០ (បួនម៉ឺនតោន) នឹងត្រូវដឹកតាមទូភ្លើងចំនួន ៨០រទេះភ្លើងដែលដឹកចេញពីខេត្តប៉ាតាយ៉ា ប្រទេសថៃ មកដល់មាត់ច្រកព្រំដែនកម្ពុជា ជាបន្ទុករបស់ភាគីថៃ ចំណែកភាគី កម្ពុជាទទួលបន្ទុកដឹកពីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទៅកាន់ ចំនួន ៧ គោលដៅមានស្រុកមង្គលបុរីភ្នំធិបតី រហូតដល់ខេត្តពោធិ៍សាត់ ។

ឯកឧត្តម បញ្ជាក់ថា បើសិនជាតផ្លូវដែកបាន ១៧០គីឡូម៉ែត្រ ។ ឯកឧត្តម បញ្ជាក់ឲ្យដឹងទៀតថា ដោយសារនេះជាលើកទីមួយ ទើបមានបញ្ហាស្មុគស្មាញបន្តិច ក្នុងបច្ចេកទេស តទូ ប្រព័ន្ធហ្វ្រាំងជាដើម តែនេះក៏ជាបទពិសោធន៍ផងដែរ សម្រាប់វគ្គក្រោយ ដែលយើងនឹងត្រៀមរៀបចំឲ្យបានល្អប្រសើរ។
ឯកឧត្តម លី បូរិន្ទ បានបញ្ជាក់ទៀតថា ចំពោះដៃនិងកំណល់បេតុងក្រចាប់ និងគ្រឿងបរិក្ខារ ដែលខាងភាគីថៃដែករ៉ៃ១,៩០០០តោន កំណើតបេតុងមានចំនួន ១៣,៥០០០ ចំណែកដៃក្រចាប់ជាង ២ ម៉ឺនតោន សរុបទាំងអស់ជាង៤,០០០០តោនបានផ្ដល់លុយចំនួនមកដល់កម្ពុជានេះ គឺអាចតភ្ជាប់ពីក្រុងសេរីសោភ័ណ្ឌ ទៅដល់ស្វាយដូនកែវ នៅខេត្តពោធិ៍សាត់៕ រក្សាសិទ្ធិដោយ ៖ ព្រំដែន







