អ្នកណាៗក៏សុទ្ធសឹងចង់បានរាងរៅមួយដ៏ស្អាត ហើយប្រសិនបើមិនបានស្អាតក៏បាន “ល្អគន់” ។
ប្រសិនបើចង់ឆាប់ហើយខ្លាចឈឺនោះអ្នកអាចទទួលយកបច្ចេកវិទ្យានេះ ។
គួរកត់សម្គាល់ថា អ្នកធាត់ពេលខ្លះទោះបីជាប្រឹងប្រែងហាត់ប្រាណលេងកីឡា ក៏ពុំអាចកាត់បន្ថយបានបរិមាណខ្លាញ់ “ក្បាលរឹង” នៅពោះ ត្រគាក ។ល។
ពេលនោះអ្នកត្រូវធ្វើអ្វី?
មានរបៀបចំនួន ៣ ៖
១.អ្នកអាចជ្រើសរើសយកការបន្ត… ហាត់ប្រាណលេងកីឡា ព្រោះទោះយ៉ាងណា ប្រសិនបើមានអ្នកណែនាំធ្វើឲ្យត្រឹមត្រូវតាមរបៀប នោះខ្លាញ់វានឹងរលាយបាត់ ហើយរាងកាយក៏មាំមួន ។
របៀបទី ២ គឺជម្រើសវះកាត់កែសម្ផស្ស ដែលវិធីនេះអាចមានប្រសិទ្ធភាពឆាប់ ប៉ុន្តែហានិភ័យក៏ខ្ពស់គួរសមដែរ ។
ចុងក្រោយប្រសិនបើអ្នកចង់ឆាប់ ហើយខ្លាចឈឺនោះ អ្នកគប្បីស្វែងយល់អំពីបច្ចេកវិទ្យានេះ វាហៅថា Sculpsure ដែលជាបច្ចេកវិទ្យាប្រើប្រាស់កាំរស្មី Laser ដើម្បីដុតបំបែកនូវផ្ទាំងខ្លាញ់ ដែលពេលខ្លះពុំងាយត្រូវបានរំលាយ ៕ លីសា