Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនបុរសដែលបើករថយន្តបុ.ករះបណ្តាលឱ្យមនុស្សស្លា.ប់៣នាក់ និងរបួស៧នាក់ នៅផ្លូវវ៉េងស្រេង ទៅដាក់គុកបណ្តុះបណ្តាល!!!

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១នេះ បានចេញបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការបើកបររថយន្តក្នុងភាពស្រវឹង និង ធ្វេសប្រហែស បណ្តាលអោយបុកមនុស្សស្លាប់ចំនួន៣នាក់ និងរបួសចំនួន៧នាក់ ផ្សេងទៀត ប្រព្រឹត្តនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២១។

យោងតាមដីកាតុលាការបានឱ្យដឹងថា ជនត្រូវចោទរូបនេះមានឈ្មោះ ហៃ វិចិត្រ ភេទ ប្រុស ត្រូវបានតំណាង​ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «បើកបរដោយធ្វេសប្រហែសខ្ជីខ្ជា បើកបរក្នុងស្ថានភាពស្រវឹង បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃច្រើននាក់» តាមបញ្ញត្តិមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ជនត្រូវចោទអាចប្រឈមនឹងការជាប់ពន្ធនាគារ យ៉ាងតិច៣ឆ្នាំ ប្រសិនបើតុលាការរកឃើញពីពិរុទ្ធភាព។

ជនជាប់ចោទ ឈ្មោះ ហៃ វិចិត្រ ត្រូវបានចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១ បន្ទាប់ពីគាត់បាន បើកបររថយន្តមួយគ្រឿងម៉ាក Toyota Tundra ពាក់ផ្លាកលេខ ភ្នំពេញ 2AG-7060 ក្នុងស្ថានភាពស្រវឹងស្រា និង បានបើកបុកម៉ូតូមួយគ្រឿងដែលកំពុងធ្វើដំណើរ នៅតាមផ្លូវ២១៧ មុខបុរីពិភពថ្មីចំការដូង និងបានបន្តបុ.ករះរទេះលក់សាច់អាំងមួយទៀត នៅលើផ្លូវវែងស្រេង បណ្តាលឱ្យមនុស្សចំនួន៣នាក់បានស្លា.ប់នៅហ្នឹងកន្លែង និង មនុស្ស៧នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល នៅចំណុចកើតហេតុខាងលើ៕
រក្សាសិទ្ធិដោយ: ចន្ទា ភា

×