Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីរូបស្រស់២នាក់បានបើករថយន្តព្រូសទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ គល់ស្ពានអាកាសស្ទឹងមានជ័យ ក្រឡាប់ផ្ងារជើង

ភ្នំពេញ ÷ នារីរូបស្រស់២នាក់បានបើករថយន្តម៉ាកព្រូសមួយគ្រឿង តាមបណ្តោយផ្លូវ២១៧ ក្នុងស្ថានភាពងោកមួយភាំង ក៏បានរេចង្កូតរថយន្តទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្រឡាប់ផ្ងារជើងខ្លួនឯង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤និង ៥០ នាទីល្ងាចថ្ងៃទី ១៨ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញនារីរូបស្រស់២នាក់ បានបើករថយន្តម៉ាកព្រូសពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ2BB-5406 បើកបរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែនារីជានាក់បើករថយន្តបានងោកមួយភាំង បណ្តាលឲ្យរេចង្កូតរថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ គល់ស្ពានអាកាសស្ទឹងមានជ័យ យ៉ាងពេញទំហឹងក្រឡាប់ផ្ងារ ជើងសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ ទៅលើអ្នកធ្វើរដំណើរជិតខាងនិងម្ចាស់រថយន្ត រងការខូចខាតតែទ្រូងផ្លូវជាទ្រព្យសម្បត្តិរដ្ឋនិង សម្ភារះរថយន្តផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់រួចទំនាក់ទំនងទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកពិនិត្យនិងធ្វើការវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×