Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាពអឺរ៉ុបបាននាំចេញវ៉ាក់សាំងការពារជំងឺកូវីដ១៩មានចំនួន១ពាន់លានដូសទៅកាន់ជាង១៥០ប្រទេស

វ៉ាក់សាំងការពារជំងឺកូវីដ១៩ប្រមាណ១ពាន់លានដូសដែលបានផលិតនៅក្នុងសហភាពអឺរ៉ុបធ្លាប់បានបញ្ចូលចេញទៅកាន់បណ្តាប្រទេសជាង១៥០ជុំវិញពិភពលោក ចាប់តាំងខែធ្នូ ឆ្នាំ២០២០មក។ នេះបើតាមប្រធានគណៈកម្មាធិកាអឺរ៉ុប លោកស្រី វឺសូឡា វុនដឺលីយេ ថ្លែងបញ្ជាក់កាលពីថ្ងៃចន្ទ។

លោកស្រី វុនដឺលីយេ បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា នេះអាចបញ្ជាក់កាន់តែច្បាស់ហើយថា សហភាពអឺរ៉ុបគឺជាអ្នកដែលបាននាំចេញវ៉ាក់សាំងការពារជំងឺកូវីដ១៩ធំជាងគេរបស់ពិភពលោក។ គួរកត់សម្គាល់ថា សហភាពអឺរ៉ុបបាននាំចេញវ៉ាក់សាំងជាច្រើនដូសទៅកាន់ប្រទេសផ្សេងៗ ដូចដែលខ្លួនបានផ្តល់ដល់ជូនពលរដ្ឋសហភាពអឺរ៉ុបផងដែរ។

សហភាពអឺរ៉ុបបានចាប់ផ្តើមនាំចេញវ៉ាក់សាំងដើម្បីឱ្យពិភពលោកមានដំណើរការចាក់នៅក្នុងខែធ្នូ ឆ្នាំ២០២០។ ចំណែកឯ ប្រទេសដែលជាអ្នកផលិតដ៏សំខាន់ផ្សេងដូចជា សហរដ្ឋអាមេរិកមិនបានធ្វើច្រើននោះទេ ហើយប្រទេសនេះក៏រឹតបន្តឹងការនាំចេញវ៉ាក់សាំងជាច្រើនខែផងដែរ។

ទោះជាយ៉ាងណា ការនាំចេញរបស់សហភាពអឺរ៉ុប ក៏បាននាំទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារធំៗដោយផ្ទាល់ផងដែរដូចជា ប្រទេសជប៉ុន តួគី និងចក្រភពអង់គ្លេសក្នុងចំណោមអ្នកទទួលចម្បង ពីព្រោះពួកគេបានចុះកិច្ចសន្យាទទួលការផ្គត់ផ្គង់វ៉ាក់សាំងដែលផលិតនៅក្នុងសហភាពអឺរ៉ុប។

បើតាម លោកស្រី វុនដឺលីយេ វ៉ាក់សាំងដែលបាននាំចេញ រឺបរិច្ចាកដោយសហភាពអឺរ៉ុប ទៅកាន់ប្រជាជាតិដែលក្រីក្រគឺមានសមាមាត្រតិចតូចនៃចំនួននាំចេញ។ ប៉ុន្តែគម្រោងរបស់សហភាពអឺរ៉ុបនឹងជំរុញការបរិច្ចាករបស់ខ្លួននៅក្នុងប៉ុន្មានខែខាងមុខនេះជាមួយមហិច្ចតាបរិច្ចាកវ៉ាក់សាំងយ៉ាងហោចណាស់៥០០លានដូសទៅកាន់ប្រទេសដែលជួបបញ្ហាគ្រោះថ្នាក់៕

ប្រភព​៖ រ៉យទ័រ

×