រដ្ឋសភាចិននឹងពិចារណាធ្វើសេចក្តីព្រាងច្បាប់ដាក់ទោសដល់អាណាព្យាបាលរូបណា ប្រសិនបើកូនៗរបស់ពួកគេបានបញ្ចេញសកម្មភាព អត្តចរិកមិនល្អរ ក្នុងការធ្វើសកម្មចោរកម្មអ្វីមួយ។
លោក ស៊ាង ថៃហ្វៃ អ្នកនាំពាក្យគណៈកម្មការកិច្ចការនីតិបញ្ញត្តិនៅក្រោមសមាជជាតិប្រជាជនចិន (NPC) បាននិយាយថាមានហេតុផលជាច្រើនដែលធ្វើឱ្យក្មេងជំទង់ប្រព្រឹត្តខុស ហើយកង្វះការអប់រំរបស់គ្រួសារដែលមិនសមរម្យ គឺជាបុព្វហេតុចម្បងដែលបង្កជាបញ្ហគោល។
សេចក្តីព្រាងច្បាប់ស្តីពីការលើកកម្ពស់ការអប់រំគ្រួសារដែលនឹងត្រូវពិនិត្យឡើងវិញនៅក្នុងសម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ NPC នៅសប្តាហ៍នេះក៏ជំរុញឱ្យពុកម្តាយរៀបចំពេលវេលាសម្រាប់កូនៗ របស់ពួកគេក្នុងការសម្រាកលេងនិងហាត់ប្រាណជាដើម។
កាលពីប៉ុន្មានខែថ្មីៗនេះ ក្រសួងអប់រំប្រទេសចិនបានកំណត់ម៉ោងក្នុងការលេងហ្គេមរបស់យុវជនចិន ដោយអនុញ្ញាតឱ្យពួកគេអាចលេងហ្គេមអនឡាញបានតែមួយម៉ោងប៉ុណ្ណោះនៅថ្ងៃសុក្រ សៅរ៍ និងអាទិត្យ។ ការផ្តល់ពេលវេលាឱ្យលេងហ្គេមនេះ ក៏បានកាត់បន្ថយការធ្វើលំហាត់ និងការរៀនជាច្រើនម៉ោងសម្រាប់មុខវិជ្ជាសំខាន់ៗនៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាករបស់ពួកគេផងដែរ ដោយព្រួយបារម្ភអំពីបន្ទុកការសិក្សាយ៉ាងធ្ងន់ធ្ងរលើកុមារដែលលើសលប់។
ស្របគ្នានេះដែរ ប្រទេសចិនក៏កំពុងជំរុញឱ្យក្មេងប្រុសជាច្រើននាក់កាត់បន្ថយការអត្តចរឹកដែលជាស្រី្តភេទឱ្យមកជាបុរសពេញលក្ខណៈវិញ។ ក្នុងន័យនេះ ប្រទេសចិនក៏ចង់ការពារភាពជាបុរសរបស់យុវជនពេលវ័យឱ្យបានច្រើន។ នេះបើតាមការចេញផ្សាយរបស់រដ្ឋាភិបាលចិនកាលពីចុងខែធ្នូឆ្នាំទៅ ខណៈក្រសួងអប់រំជំរុញឱ្យសាលាលើកកម្ពស់ផ្នែកវិស័យកីឡាឱ្យបានច្រើនដូចជាកីឡាបាល់ទាត់ជាដើម៕ ប្រភព៖ The Straits Times