ខេត្តកំពង់ស្ពឺ ៖ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ (Wildlife Alliance Cambodia) បានឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសទ្រង់ទ្រាយធំ៖ កាលពីសប្តាហ៍មុន ក្រុមមន្ត្រីឧទ្យានុរក្សនៅតំបន់ជួរភ្នំក្រវាញបានរឹបអូសម៉ាស៊ីនរណារអារឈើ ៦គ្រឿង កាំភ្លើងច្នៃ ១ ដើម រួមទាំងរុះរើជំរុំកាប់ឈើ ១ កន្លែង និងបំផ្លាញឡដុតធ្យូង ២កន្លែង នៅខេត្តកំពង់ស្ពឺ។

អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានបញ្ជាក់ថា នេះគឺជាចំណែកតូចមួយនៃការបំផ្លិចបំផ្លាញ ដែលក្រុមមន្ត្រីឧទ្យានុរក្សបានបញ្ឈប់។ ក្នុងរយៈពេល ៨កន្លងមកក្នុងឆ្នាំនេះ ក្រុមមន្ត្រីឧទ្យានុរក្សបានរឹបអូស បានឈើខុសច្បាប់ប្រហែល ១ តោន, ម៉ាស៊ីនរណារអារឈើ ១០០០ គ្រឿង និងកាំភ្លើងច្នៃ ១០០ ដើម។
អង្គការដដែល បានបន្តថា ការកាប់ឈើខុសច្បាប់ កំពុងសម្លាប់តំបន់ជួរភ្នំក្រវាញ ដែលជាព្រៃមួយក្នុងចំណោមព្រៃរងទឹកភ្លៀង ដែលពុំទាន់រងផលប៉ះពាល់ចុងក្រោយបង្អស់ នៅតំបន់អាស៊ីអាគ្នេយ៍៕ រក្សាសិទ្ធិដោយ ៖ កូលាប





