Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានគយជូនដំណឹង ពីការគណនាប្រាក់ពន្ធ និងអាករប៉ាន់ស្មាន សម្រាប់រថយន្តគ្មានពន្ធនិងអាករ នាំចូលមានស្រាប់ក្នុងបរទស

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពី ការគណនាប្រាក់ពន្ធ និងអាករប៉ាន់ស្មាន សម្រាប់រថយន្តគ្មានពន្ធនិងអាករ នាំចូលមានស្រាប់ក្នុងបរទស។

ចំពោះការគណនាប្រាក់ពន្ធនិងអាករប៉ាន់ស្មានសម្រាប់រថយន្តគ្មានពន្ធនិងអាករនាំចូលមានស្រាប់ក្នុងប្រទេស លោកអ្នកអាចចូលទៅកាន់គេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួចស្វែងរកជម្រើស “គណនាប្រាក់ពន្ធនិងអាករប៉ាន់ស្មាន សម្រាប់រថយន្តមានស្រាប់ក្នុងប្រទេស” នៅផ្នែក “សេវាកម្មអេឡិចត្រូនិក” ។

សូមរួសរាន់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូលដោយស្ម័គ្រចិត្ត ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធនិងអាករ ១០% យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សម្រាប់រថយន្តចង្កូតឆ្វេង និងរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ សម្រាប់រថយន្តចង្កូតស្តាំ។

បើតាមសេចក្តីជូនដំណឹង ៖ អនុលោមតាមលិខិតរបស់រាជរដ្ឋាភិបាលលេខ ៤៨២ សជណ. ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ និងសេចក្តីជូនដំណឹងលេខ ១៩៨៣២១ អគរ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា (អគរ) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនសាធារណជន ពិសេសម្ចាស់រថយន្ត គ្មានពន្ធនិងអាករនាំចូល ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ មេត្តាជ្រាបថា ដើម្បីបង្កភាពងាយស្រួលដល់ម្ចាស់ រថយន្តអាចប៉ាន់ស្មានប្រាក់ពន្ធនិងអាករ សម្រាប់រថយន្តគ្មានពន្ធនិងអាករនាំចូលមានស្រាប់ ក្នុងប្រទេស អគរ សម្រេចដាក់ឱ្យប្រើប្រាស់មុខងារគណនាប្រាក់ពន្ធនិងអាករប៉ាន់ស្មាន សម្រាប់រថយន្តគ្មានពន្ធនិងអាករនាំចូល មានស្រាប់ក្នុងប្រទេស ដោយបានធ្វើបច្ចុប្បន្នភាពបន្ថែមមុខងារនេះ ក្នុងកម្មវិធីទូរស័ព្ទដៃសម្រាប់ផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវនៃបង្កាន់ដៃពន្ធយានយន្តនាំចូល ដែលមានឈ្មោះថា”Vehicle Document Verification” ពីប្រព័ន្ធ Google Play Store ( ប្រតិបត្តិការ Android) និង Apple App Store (ប្រតិបត្តិការ iOS) ឬតាមរយៈគេហទំព័រ របស់ អគរ ដែលមានអាសយដ្ឋាន https://customs.gov.kh/local-vehicle-duty៕ រក្សាសិទ្ធិដោយ ៖ កូលាប

×