Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី សុខ ចិន្តាសោភា ៖ វេទិកាវិនិយោគពិភពលោកឆ្នាំ២០២១ ផ្តល់នូវថ្នាលសម្រាប់ថ្នាក់ដឹកនាំ វិនិយោគ ជុំវិញពិភពលោកជួបគ្នា និងពិភាក្សាលើកិច្ចការវិនិយោគ

នាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាវិនិយោគពិភពលោកឆ្នាំ២០២១ ពីរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរៀបចំវេទិកានេះ ឡើងដើម្បីផ្តល់នូវថ្នាលមួយ សម្រាប់ថ្នាក់ដឹកនាំវិនិយោគជុំវិញពិភពលោកជួបគ្នា និងពិភាក្សាលើកិច្ចការវិនិយោគ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព ដែលការណ៍នេះឆ្លុះបញ្ចាំង ពីការរួមគ្នាជំរុញនិងផ្តល់កិច្ចសម្រួលវិនិយោគចីរភាព បន្ថែមទៀត។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីថ្នាក់ដឹកនាំវិនិយោគ ចាប់ផ្តើមបង្កើតសម្ព័ន្ធវិនិយោគពិភពលោក សម្រាប់ការអភិវឌ្ឍនៅរវទិកា វិនិយោគពិភពលោកឆ្នាំ២០២១ នៅទីក្រុងហ្សឺណែវ។ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍រួមនៃវេទិកាវិនិយោតពិភពលោក, ថ្នាក់ដឹកនាំវិនិយោគលើពិភពលោក បានពិភាក្សាពីលទ្ធភាពដាក់ឱ្យដំណើរការ នូវសម្ព័ន្ធសកលថ្មីមួយសម្រាប់ ការវិនិយោគប្រកបដោយចីរភាព ដែលមានឈ្មោះថា “សម្ព័ន្ធវិនិយោតទូទាំងពិភពលោកសម្រាប់ការ អភិវឌ្ឍ” ដើម្បីគាំទ្រដល់កិច្ចសហការកាន់តែរឹងមាំលើកិច្ចការវិនិយោគ។

ថ្លែងក្នុងវេទិកាវិនិយោតពិភពលោកឆ្នាំ២០២១ ពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីបទពិសោធន៍របស់កម្ពុជាក្នុងការជំរុញការវិនិយោតប្រកបដោយចីរភាព។ ប្រទេសកម្ពុជាបាន បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ចីរភាពនៅក្នុងច្បាប់វិនិយោគថ្មី ដែលក្របខ័ណ្ឌការ លើកទឹកចិត្តឆ្លាតវៃត្រូវបានដាក់បញ្ចូល នៅក្នុងច្បាប់វិនិយោគថ្មីនេះ ដើម្បីទាក់ទាញការវិនិយោគប្រកប ដោយចីរភាពបន្ថែមទៀត មកកាន់ព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំនេះ កម្ពុជាបានដាក់ឱ្យដំណើរការនូវ ប្រព័ន្ធទិន្នន័យសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ សម្រាប់អភិវឌ្ឍន៍ដោយចីរភាព (https://sd2.cdc.gov.kh) ដើម្បីជួយសម្រួលដល់ការវិនិយោគ ដែលសម្រេចបាននូវគោលដៅចីរភាព។ វិនិយោតិនអាចចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនក្នុងស្រុកកំពុងប្រតិបត្តិការ ដែលការពារបរិស្ថាន សម្រេចបានគោលដៅយេនឌ័រ និងផ្តល់ ការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍជំនាញ។ ប្រព័ន្ធទិន្នន័យសទ្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក។

អ្វីជាសនិទានកម្មនោះគឺ ពិភពលោកបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅជាច្រើន ដែលបណ្តាលមកពីបម្រែបម្រួលឧស្សាហកម្ម, បម្រែបម្រួលបច្ចេកវិទ្យា, ការវិវត្តនៃសង្គម, ការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ និងការរីករាលដាលនៃជំងឺតួវឹង-១៩។ ការវិនិយោគអន្តរជាតិអាចចងសម្ព័ន្ធរួមគ្នា និងពង្រឹងសេដ្ឋកិច្ច ក្នុងកាលៈទេសៈនៃបម្រែបម្រួលទាំងនេះ និងធ្វើឱ្យសហគមន៍សកលកាន់តែមាន ភាពរឹងមាំឡើង។ ទោះជាយ៉ាងណាក៏ដោយ រំហូរវិនិយោគអន្តរជាតិបានផ្លាស់ប្តូរទម្រង់ និងបានធ្លាក់ចុះ ដោយទុនវិនិយោគផ្ទាល់ពីបរទេសបានថយចុះចំនួន ៣៥% ទូទាំងពិភពលោកនៅឆ្នាំ២០២០ ដែលធ្វើ ឱ្យការរួមចំណែកនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពប្រឈមនឹងហានិភ័យ។

ក្នុងពេលជាមួយគ្នានេះដែរ មានហិរញ្ញប្បទានចីរភាពរាប់ទ្រីលានដុល្លារកំពុងរង់ចាំការប្រើប្រាស់ សម្រាប់ការស្ទុះងើបឡើងវិញនៃការវិនិយោគផ្ទាល់ពីបរទេសថ្មី ប្រសិនបើគោលនយោបាយ និងវិធានការ នានាត្រូវបានអនុវត្ត។ យើងមើលឃើញសក្តានុពលនេះជាមួយនឹងការស្ទុះឡើងនៃការទិញ និងការរំលាយ បញ្ចូលគ្នានៅទូទាំងពិភពលោក ដែលគ្រាន់តែក្នុងឆមាសទីមួយនៃឆ្នាំ២០២១ មានចំនួនលើសពីឆ្នាំ២០២០ រួចទៅហើយ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×