ខេត្តកំពត ៖ នៅថ្ងៃចន្ទ ទី ១៨ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីឈ្វេងយល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាតម្រូវការចាំបាច់ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ នៅវេទិកាក្នុងសាលាខេត្តកំពត។
សូមជម្រាបថានេះជាលើកទីមួយហើយ ដែលឯកឧត្តម បានធ្វើវេទិកាដោះស្រាយបញ្ហា ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត បន្ទាប់ពីឯកឧត្តមត្រូវបានប្រកាសតែងតាំង ជាអភិបាលនៃគណៈអភិបាលខេត្តកំពត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ៕ រក្សាសិទ្ធិដោយ ៖ កូលាប












