Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តតាកែវ​ក្រើនរំលឹក​ដល់​នគរបាល​ការពារ​ព្រំដែន​៦០៣ ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ការការពារ​ទឹកដី​

​តាកែវ​៖ ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​និង​ចែក​អាវរ​ងារ​ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន និង​សម្តេច​គតិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ដល់​កងកំលាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៦០៣ នៅ​រសៀល​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០១៧ នេះ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង បាន​ក្រើនរំលឹក​ដល់​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​និង​កងកំលាំង​ត្រូវ​ពង្រឹង​លើ​ការគោរពវិន័យ និង​ស្តាប់​នូវ​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​លើ​កិច្ចការ​សហប្រតិបត្តិកា​រ​ជាមួយនិង​ភាគី​មិត្ត​ដែលជា​ប្រទេសជិតខាង​លើ​ការងារ​បោះបង្គោល​ព្រំដែន ជាពិសេស​កងកំលាំង​ការពារ​វរៈ​ព្រំដែន​នេះ​ត្រូវតែមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ការការពារ​ទឹកដី ត្រូវតែ​មានមុខ​ប្រចាំ​បញ្ជា ២៤​ម៉ោង​លើ ២៤​ម៉ោង ដើម្បី​ត្រៀម​ជានិច្ច លើ​កិច្ច​ការការពារ​សុ​វត្តិភាព ភូមិ​ឃុំ ជូន​ដល់​ប្រជាពលរដ្ឋ ។

​ក្នុងនោះ​ឯកឧត្តម សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​បាន​មាន​ប្រសា​ស​ន៏​ដោយ​សង្កត់ធ្ងន់ថា ការដឹកនាំ កងកំលាំង​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នៅ​វិន័យ​អោយបាន​តឹងរឹង និង​សេចក្តីថ្លៃថ្នូរ ដូច្នេះ​មន្ត្រីនគរបាល​ដែល​ទទួលបាន​ប្រាក់ខែ​ពី​រាជរដ្ឋាភិបាល ចាំបាច់​ត្រូវតែ​ការពារ​រាជរដ្ឋាភិបាល​ដែល​កើតចេញ​ឡើង​ពី​ការបោះឆ្នោត​គាំទ្រ​ដោយ​ប្រជារាស្ត្រ​ស្របច្បាប់​ដោយ​ឥត​ល័ក្ខខ័ណ្ឌ ។

​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីនគរបាល​វរៈ​ការពារ​ព្រំដែន ឯកឧត្តម​ស្នងការ​បានធ្វើ​ការចែក​អាវ​រងា​ដែលជា​អោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ជូន​ដល់​មន្ត្រីនគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៦០៣ ដែល​ឈរជើង​ការពារ​នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា វៀតណាម ខេត្តតាកែវ និង​ខេត្ត​អាងយ៉ាង ចំនួន ៣០០​អាវ រួមជាមួយ​និង​មួក​ការពារ​សុ​វត្តិភាព ៣០០​មួក​ផងដែរ ៕ តាកែវ​

×