ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀម ច័ន្ទបរមី វិលមកកាន់កម្មវិធី ទូរទស្សន៍ជាតិតំណែងពិធីការិនី

ភ្នំពេញ ៖ ពឹងផ្អែកលើវិស័យសិល្បៈ អស់ជាច្រើនឆ្នាំ រៀម ច័ន្ទបរមី បានឆ្លងកាត់លើផ្នែកជំនាញសិល្បៈ បានច្រើនទម្រង់ដូចជាសម្តែង ច្រៀង និងពិធីការិនី។ មានគ្រឹះយល់សាច់ការ ផ្នែកពិធីការិនី រៀម ច័ន្ទបរមីនត្រូវ បានខាងអ្នករៀបចំកម្មវិធី«ស្បៃរាត្រី»របស់ស្ថានីយ៍ទូរទស្សន៍ជាតិ ផ្តល់តំណែងជូន។ កម្មវិធីមួយនេះ ត្រូវបាន នាងចាប់ដំណើរការ បានប៉ុន្មានលើកមកហើយ ដោយបានចាប់ដៃគូជាមួយ នាយចាប ចៀន។

រៀម ច័ន្ទបរមី បានបន្តពុះពារជាមួយ សិល្បៈក្នុងពេលនេះ នៅឡើយ។ ចុងក្រោយនេះនាងបានមមាញឹករកតិចនិច បែបអធ្ថាធិប្បាយឲ្យបានល្អ ក្នុងតំណែងពិធីការិនី ហើយបានមកដល់កន្លែងផ្សាយថ្នាក់ជាតិ។ «ស្បៃរាត្រី» ជាកម្មវិធីដែលលើកយកការច្រៀង និងប្រវត្តិសិល្បៈជើងចាស់មកនិយាយ បង្ហាញឲ្យមហាជនបានដឹង អមជាមួយការប្រគំតន្ត្រី។ កម្មវិធីនេះពេញនិយមសម្រាប់ប្រិយមិត្តដែលនិយម ស្តាប់បទចម្រៀងពីដើមៗ ហើយអណ្តែតអណ្តូងស៊ីអារម្មណ៍។

រៀម ច័ន្ទបរមី បានអោយដឹងថា កម្មវិធីមួយនេះ នាងបានឆ្លងកាត់ ការបង្ហាញលើកញ្ចក់ទូរទស្សន៍ បានប៉ុន្មានដងហើយ ។ ថ្មីៗនេះបានវិលមកកាន់ម្តងទៀតដោយ នឹករលឹកក្រុមការងារ ជាអនេក។ នាងថា ហែលឆ្លងសិល្បៈ យូរឆ្នាំអ្វីក៏បានជួបដែរ និងមិនមែនជាការងាយស្រួលនោះឡើយ។ យ៉ាងណានាង មិនអាចបោះបង់ជាមួយវិថីនេះចោលជាដាច់ខាត នៅតែប្រឡូក។ ក្រៅពីសិល្បៈនាង បានបង្កើតជំនួញផ្ទាល់ខ្លួន ហើយក៏រករបរថ្មីៗទៀតដើម្បីពង្រឹងជីវភាព។ យ៉ាងណាមិញរឿងស្នេហា ហាក់ដូចជា មិនច្បាស់លាស់ថា នាងចូលរោងការគ្រាណា ក្នុងពេលនៅតែតាមដានចិត្តគ្នា៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>