Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាក់ដោត! សុំម្នាក់ ២០០០៛ មកបងប្អូនអើយ អត់លុយ…. ចាក់សាំងឡាន

spot_img

រូប១សន្លឹក បង្ហាញបុរសម្នាក់ យកឡានស៊េរីទំនើប ថតហាក់កំពុងកំសត់ខ្លាំង សុំការដាក់ទានពីបងប្អូនសប្បុរសជនតាមរយៈ ABA ក្នុងម្នាក់ត្រឹមតែ ២ពាន់រៀល ដើម្បីចាក់សាំងឡាន បានកំពុងធ្វើឲ្យអ្នកលេងបណ្តាញសង្គមផ្ទុះការការចាប់អារម្មណ៍ និងក៏ដូចអស់សំណើចជាខ្លាំងតែម្តង។

ក្នុងទឹកដ៏ស្រពាប់ស្រពោន ហាក់កំពុងអស់សង្ឃឹមខ្លាំង បុរសរូបនោះ បានសរសេរនៅលើក្រដាសបដាយ៉ាងចាក់ដោតថា៖ «សុំម្នាក់ ២០០០៛ មក បងប្អូន ចាក់សាំងឡាន ABA 002754223»។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមម្នាក់ៗ ពិតជាសម្តែងការអស់សំណើចយ៉ាងខ្លាំង ហើយក៏បានចូលខមិនជំហ៊ានដំបូងចំអករឿងសាំងឡើងថ្លៃថា៖ «ដុតសាហាវ! យកឡានមកឲ្យខ្ញុំខ្ចីជិះសិនមក ចាំសាំងចុះថោកយកទៅវិញទៅ ទុកចោលខូចអត់លុយធ្វើទៀត, លក់ឡានហ្នឹងចោល មកលក់សាំងវិញ ព្រោះសាំងថ្លៃជាង,…។

ចំណែកអ្នកខ្លះទៀត ក៏បានដៀមដាមទៅកាន់អ្នកហាក់កំពុងធ្លាក់ខ្លួនដុនដាបខ្លាំង ខណៈឃើញមនុស្សជាច្រើននាំគ្នាជួយម្នាក់ 1$ 2$ តាម ABA បែបនេះថា៖ «1ដុល្លារបានគ្រប់បង ខ្វះលុយរំលួសឡាន១ខែ លេខ ABA 000…, សុំម្នាក់ ២៥០០៛ មកបងប្អូនអេីយ ត្រូវការលុយបង់រំលោះផ្ទះ និងយកទៅលេងគ្រឿងឡានបន្ថែម ABA 500….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×