Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ តម្កល់ទណ្ឌកម្មពិរុទ្ធម្នាក់ដាក់គុក២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹការជួញដូរគ្រឿងញៀនជិត កន្លះគីឡូក្រាម !!

ភ្នំពេញ ៖ តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីពីថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២១នេះ បានប្រកាសសាលដីកា
លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទជនម្នាក់ ដែលត្រូវបានតុលាការខេត្តរាជធានីភ្នំពេញ សម្រេចកាត់ទោសដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ និង ពិន័យ ចំនួន ៥០ លានរៀល ជាប់ពាក់ព័ន្ធករណី រក្សាទុកនិង ជួញដូរគ្រឿងញៀន
ចំនួនជិតកន្លះគីឡូក្រាម ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៥។

សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្តល់សាលក្រមរបស់ តុលាការរាជធានីភ្នំពេញ រក្សាទុកជាបានការដដែល និងតម្កល់ទណ្ឌកម្មរបស់គាត់ រក្សាទុកដដែល តែបានប្រកាសបើកផ្នូវឲ្យជនជាប់ ប្តឹងសាទុក្ខ ទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។

លោកស្រី ចាន់ ម៉ាឌីណា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទមាន ឈ្មោះ ស៊ុម បូរី ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៦ កាត់ទោសដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥០ លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ក្រោមការចោទប្រកាន់ពីបទ “រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” តាមបញ្ញតិ្ត មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែគាត់ប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការ មកតុលាការឧទ្ធរណ៍ភ្នំពេញ ។

ជនជាប់ចោទ ស៊ុម បូរី ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៥ នៅសង្តាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀនចំនួន ២៩ កញ្ចប់ មានទម្ងន់ ជិតកន្លះគីឡូក្រាម។

នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ ស៊ុម បូរី បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និង ការកាត់ទោសគាត់ ដាក់គុក ២៥ ឆ្នាំ អំពីសំណាក់ ចៅក្រម នៃតុលាការរាជធានីភ្នំពេញ។

ស៊ុម បូរី ថានិយាយថា នៅក្នុងសំណុំរឿងនេះ, គាត់គ្រាន់តែជាជនរងគ្រោះ ដោយសារការប្រើប្រាស់ថ្មាំញៀននោះទេ និង មិនមែនជាអ្នកជូញដូរគ្រឿងញៀននោះដែរ។ គាត់សុំឲ្យតុលាការ លើកលែងបទចោទប្រកាន់ និង ដោះលែងរូបគាត់ឲ្យមានសេរីភាពវិញ៕
រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×