Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលតម្កល់ទណ្ឌកម្ម ស្ត្រីជាប់ចោទម្នាក់ដាក់គុក ១០ឆ្នាំ ពាក់ព័ន្ធការរក្សាទុក និង ជួញដូរគ្រឿងញៀន ជិត ២០០ក្រាម !!

spot_img

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១ នេះ បានប្រកាសសាលដីកា តម្កល់ទោស ស្រ្តីជាប់ចោទម្នាក់ ដាក់ពន្ធធានាគារ កំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធករណី រក្សាទុក និងជួញដូរគ្រឿងញៀន ទម្ងន់ជិត២០០ ក្រាមប្រព្រឹត្តនៅភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីអំឡុង ខែកក្កដា ឆ្នាំ២០១៩។

លោកគង់ ស្រ៊ីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទរូបនេះ មានឈ្មោះ កែវ ស៊ីណុន ភេទ ស្រី អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ ។

ជនជាប់ចោទ ឈ្មោះ កែវ ស៊ីណុន ត្រូវបានសាលាដំបូងខេត្តកំពង់ចាម កាលពីឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារកំណត់ ១០ឆ្នាំ ពីបទ: «រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» តាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែជនជាប់ចោទ បានប្តឹងជំទាស់នឹងសាលក្រមខាងលើ មកកាន់តុលាការឧទ្ធរណ៍ ។ តុលាការឧទ្ធរណ៍ បានតម្កល់ទោសគាត់រក្សានៅដដែល។ គាត់បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។

ជនជាប់ចោទត្រូវបាន សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩ និង រឹបអូសបានថ្នាំញៀនចំនួន១៤ កញ្ចប់ មានទម្ងន់ជិត ២០០ក្រាម៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×