Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិ បង្គាប់ឱ្យម្ចាស់តេឡេក្រាម ដែលបានយកឈ្មោះ «ក្រសួងការពារជាតិ និងសញ្ញាសម្គាល់ក្រសួងការពារជាតិ » ធ្វើជាប្រូហ្វាល់ ប្តូរឈ្មោះ និងប្តូរឡូហ្គា ចេញជាបន្ទាន់

spot_img

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានពិនិត្យឃើញថា នារយៈពេលកន្លងមកនេះមាន «តេឡេក្រាមសាធារណៈមួយចំនួន» បានយកឈ្មោះ «ក្រសួងការពារជាតិ និងសញ្ញាសម្គាល់ក្រសួងការពារជាតិ (ឡូហ្គោ)» ធ្វើជាប្រូហ្វាល់ (Profile) ទៅប្រើប្រាស់លើបណ្តាញព័ត៌មានសង្គមដោយគ្មានការអនុញ្ញាតពីស្ថាប័នសាម៉ី។ នេះបើតាមរយៈសេចក្តីប្រកាសព័ត៌មាន នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ។

នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ សូមប្រកាសបដិសេធ មិនទទួលស្គាល់រាល់សកម្មភាព និងការផ្សព្វផ្សាយរបស់តេឡេក្រាមសាធារណៈទាំងឡាយណា ដែលគ្មានការយល់ព្រម និងអនុញ្ញាតពីក្រសួងការពារជាតិ។

នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ សូមអំពាវនាវឱ្យម្ចាស់តេឡេក្រាម សាធារណៈខាងលើធ្វើការប្តូរឈ្មោះ និងប្តូរឡូហ្គាសញ្ញាសម្គាល់ក្រសួងការពារជាតិ ចេញជាបន្ទាន់ បើពុំដូច្នេះទេ ក្រសួងការពារជាតិនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×