Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់សមរភូមិស្ងាត់ជ្រងំ ក្លាយទៅជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ ក្រោមការដឹកនាំរបស់សម្ដេចតេជោ

spot_img

បន្ទាយមានជ័យ ៖ ស្រុកម៉ាឡៃ ជាទឹកដីជាយដែនដែលជាតំបន់សង្គ្រាម ផ្ទៃដីមួយចំនួនគ្រប់ទៅដណ្ដប់ ទៅដោយគ្រាប់យុទ្ធភណ្ឌ ប្រជាពលរដ្ឋ រស់នៅ មានជីវភាពលំបាកលំបិនមិនថាតែហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទឹកភ្លើង។

ក្រោមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា បងប្អូនប្រជាពលរដ្ឋតំបន់នោះ ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ក្រោយពីសមាហរណកម្មមកសម្ដេចតេជោ ហ៊ុន សែន បានធ្វើការអភិវឌ្ឍយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ បានបានផ្លាស់ប្ដូរ ធូធារ ទឹកមុខស្រស់ថ្លា។

ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល និងកាត់បន្ថយភាពក្រីប្រជាពលរដ្ឋ ក្រុមហ៊ុនប៉ាង ណាគ្រី រៀលអ៊ីស្ទេត ឯ.ក បានកំពុងបង្កើតតំបន់មួយដែលធ្លាប់តែជាតំបន់សង្គ្រាម និងជាតំបន់ស្ងាត់ជ្រងំ នៃទឹកដីស្រុកម៉ាឡៃនេះ ឲ្យកាន់តែរីកចម្រើន ដោយបង្កើន ការងារក្នុងស្រុក ដោយបង្កើតរោងចក្រចំនួន៤ និងបង្កើតតំបន់កម្សាន្តមាន កាស៊ីណូ សាលាបច្ចេកទេស អេឡិចត្រូនិច កន្លែងវាយកូនហ្គោល ទីលានបាល់ទាត់ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។ សូមបញ្ចាក់ដែរថា តំបន់ដែលកំពុងតែអភិវឌ្ឍន៍នេះ ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៩អា ស្ថិតនៅឃុំទទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក ជំទាវ ប៉ាង ណាគ្រី អគ្គនាយិកាក្រុមហ៊ុនប៉ាងណាគ្រី រៀលអ៊ីស្ទេត ឯ.ក បានថ្លែងថា ដើម្បីចូលរួមកាត់បន្ថយពលករចំណាកស្រុក របស់ប្រជាពលរដ្ឋ និងមានគោលបំណងបង្កើតការងារក្នុងស្រុក ក្រុមហ៊ុនបានបង្កើតរោងចក្រចំនួន៤នេះ មានរោងចក្រក្លាសេអាហារ (កំពុងដំណើរការ) រោងចក្រផលិតចំណីសត្វ (នឹងដំណើរការខែមករា ឆ្នាំ២០២២) រោងចក្រផលិតដែកទីប និងរោងចក្រផលិតកង់ឡាន។ល។

អគ្គនាយិការបានបញ្ជាក់ថា ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងជាការរួមចំណែកផ្តល់ឱកាសដ៏ល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានចំណូលទាប ឲ្យមានទីជម្រកសមរម្យ ក្រុមហ៊ុនបានលក់ជូនក្នុងដី១ ល្វែងទំហំ៥ម៉ែត្រគុណ២០ម៉ែត្រ ក្នុងតម្លៃ១៩០០ដុល្លារ និងចាក់ដី រៀបចំធ្វើហេដ្ឋារចនាសម្ព័ន្ធ ហើយចំពោះអ្នកដែលចង់បង់រំលស់ ក្នុងមួយខែត្រឹមតែ ១០ម៉ឺនរៀលតែប៉ុណ្ណោះ ហើយថវិកាចំណេញ២០ភាគរយ ត្រូវយកទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕ រក្សាសិទ្ធិដោយ ៖ ព្រំដែន

spot_img
×