Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងឈូសឆាយដីព្រៃសហគមន៍ ៖ តុលាការកោះហៅនាយផ្នែករដ្ឋបាលព្រៃឈើរមាសចូលបំភ្លឺ

ភ្នំពេញ ៖ លោកសោម វិរៈ ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញដីកាបង្គាប់ឲ្យលោក សំ ឫទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាស ចូលបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរក្នុងនាមជាជនត្រូវចោទ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ស្អែកនេះ ពាក់ព័ន្ធរឿងសមគំនិតក្នុងអំពើឈូសឆាយដីព្រៃសហគមន៍ដោយគ្មានច្បាប់អនុញ្ញាត។ ក្នុងករណីមិនចូលខ្លួនតាមការកំណត់នឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន។

យោងតាមដីកាកោះបានបង្គាប់ឲ្យលោក សំ ឫទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាស ចូលបង្ហាញខ្លួន គឺដើម្បីសាកសួរ ពីដំណើររឿងសមគំនិតក្នុងអំពើឈូសឆាយដីព្រៃសហគមន៍ ដោយគ្មានច្បាប់អនុញ្ញាត ប្រព្រឹត្តនៅចំណុចសហគមន៍ខ្សាច់ពួន ស្ថិតក្នុងភូមិខិតទូលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៩៧ ចំណុច៦ នៃច្បាប់ស្តីពីព្រៃឈើ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ចំពោះឈូសឆាយដីព្រៃសហគមន៍ ដោយគ្មានច្បាប់អនុញ្ញាត ប្រព្រឹត្តនៅចំណុចសហគមន៍ខ្សាច់ពួន គឺនៅមានមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត និងមានក្រុមឈ្មួញផងដែរ ដែលបានឃុបឃិតគ្នាឈូសឆាយដីព្រៃសហគមន៍។

លោក សំ ឫទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាស មិនអាចសុំការបំភ្លឺបានទេ ពាក់ព័ន្ធករណីខាងលើនេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×