Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខ ស្រីនាង និងហ្សូណូ កាន់តែបង្កើនការស្និទ្ធស្នាល ខណៈប៉ាច គីមមួយផ្អែមល្ហែមជាមួយប្រុសក្មេងសយ រតនៈ

spot_img

ភ្នំពេញ ៖​ តារាប្រុសស្រី២គូ នៅក្នុងផលិតកម្មលេចធ្លោហង្សមាស មាន សុខ ស្រីនាង និងហ្សូណូ ប៉ាច គីមមួយ និងសយ រតនៈ ហាក់ធ្វើឲ្យ មានការចាប់អារម្មណ៍ចំពោះទំនាក់ ទំនងស្និតស្នាលដាក់គ្នា។ ពួកគេទាំង២ បានត្រូវគេនិយាយថា អាចនឹងមានការលើសពីមិត្តភាពដាក់គ្នា រហូតមានការលើកឡើងថា កំពុងស្រឡាញ់គ្នាធ្វើអោយមានការតាមដាន ពីអ្នកគាំទ្រណាស់។

តារាចម្រៀងលេចធ្លោ នៅហង្សមាស សុខ ស្រីនាង និងហ្សូណូ បើគិតទៅ ពួកគេ មានឈ្មោះជា មេម៉ាយ និងពោះម៉ាយ ដូចគ្នា ហើយមើលទៅ ដូចនៅកម្លោះក្រមុំ។ ម្នាក់ៗនៅតែក្មេងស្អាតសង្ហា កម្លោះក្រមុំមួយ ចំនួនមិនស្មើផង ក្នុងការថែវ័យ។ ចុងក្រោយនេះ អ្នកទាំង២ បានរួមត្របាញ់គ្នាងាកមកស្និតស្នាល ហើយកាន់តែបន្ថែមល្បឿន នៅពេលហ្វេនៗមួយ ចំនួនចាប់ផ្តើម ការចាប់អារម្មណ៍ ខ្លះថាសមណាស់ជាគូស្នេហ៍។

លោក ហ្សូណូ និងអ្នកនាង សុខ ស្រីនាង ដែលអ្នកទាំងពីរ គឺសុទ្ធសឹងតែជាតារាចម្រៀងចាស់វស្សាល្បីឈ្មោះដូចគ្នា ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស។ អ្នកទាំងពីរ ស្រាប់តែធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈបង្ហាញមុខថតរូបជាមួយគ្នា ស្ថិតក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងសមសួនតែម្តង។

យ៉ាងណាមិញ ក្រោយពីបានឃើញតារាចម្រៀង សុខ ស្រីនាង បង្ហោះបែបនេះ ឃើញថាមានហ្វេនៗជាច្រើន បានចូលខមិនលាន់មាត់សរសើរគ្រប់ៗគ្នាថា អ្នកទាំងពីរពិតជាស្រស់ស្អាតខ្លាំងណាស់ ពេលតុបតែងខ្លួនអ៊ីចឹងទៅ។ រីឯអ្នកខ្លះទៀត ក៏បានចំអន់ថា អ្នកទាំងពីរពិតជាសមគ្នាណាស់ បើ Idol ស្រឡាញ់គ្នាមែនទែន មិនដឹងជាល្អយ៉ាងណាទេ….។

ច្រើនខែមកហើយ ដែល ប៉ាច គីមមួយ និង សយ រតនៈ បានផ្តាច់ចេញនូវភាព ទំនាក់ទំនងគ្នា ក្រោយបង្កាត់បានភាពស្និទ្ធស្នាលគ្នា រហូតគេឯង នាំគ្នានិយាយថា ពួកគេជាគូសង្សារ និងគ្នាទៀតផង។ យ៉ាងណាមិញពេលនេះ អ្នកទាំង២ បានងាកមកបង្កើត ឈុតឆាកជាថ្មីទៀតហើយ ដោយបំផុសឈុត សម្លៀកបំពាក់ប្រពៃណីខ្មែរបង្ហាញ ស្នាមញញឹមដាក់គ្នាទៅវិញ ទៅមកដូចជានឹកគ្នា។

ចំណងស្នេហាអ្នកមេម៉ាយរូបស្អាតប៉ាច គីមមួយ និងប្រុសក្មេងសយ រតនៈ បានវិលមករកភាពប្រកតីឡើងវិញហើយ បន្ទាប់ ពី ជួប ភាព រកាំរកូសធ្វើឲ្យល្អកកក អស់មួយរយៈខ្លីដោយសារតែគីមមួយ ប្រចណ្ឌ និងហួងហែងសង្សារខ្លាំងពេក។ កាលពីពេលថ្មីៗនេះគីមមួយ-រតនៈ បានដឹកដៃគ្នាទៅថតរូបរបៀបPre-Wedding ដើម្បីរឹតចំណងស្នេហា ឲ្យកាន់តែរឹងមាំហើយអ្នកទាំង២ពិតជាសាកសមគ្នា ខ្លាំងណាស់ព្រោះ ស្រីស្រស់ប៉ះប្រុសរូបសង្ហារ។ ទោះជាយ៉ាងណាការកំណត់ពេលវេលានៃមង្គលការ គឺនៅតែគីមមួយ លាក់ជិតឈឹងដដែល ខណៈ ដែលពេលនេះនាងបានផ្ដល់ ទំនុកចិត្តដល់សង្សារក្មេង និងគ្មានការបារម្ភ ភ័យខ្លាចរឿងប្រុសស្អាតក្បត់ចិត្តលួចមានស្រីនៅក្រោយខ្នងឡើយ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×