ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា នៅវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ ចំនួន១១នាក់ ស្រី០២នាក់ ករណីរក្សាទុកនិងប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចម្តុំបឹងឈូក ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន ១១នាក់ មានឈ្មោះដូចខាងក្រោម: ១-ឈ្មោះ សឹង លីកា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំបញ្ចុក ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ , ២-ឈ្មោះ ទិត្យ តោហ៊ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើនំខេក ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ , ៣-ឈ្មោះ ផាន ភាព ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ៤-ឈ្មោះ រ៉ា បូរី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ៥-ឈ្មោះ សម្បត្តិ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ៦-ឈ្មោះ ខៀវ វ៉ាន់ឌី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ , ៧-ឈ្មោះ ឡាញ់ តុលា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ ស្នាក់នៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ , ៨-ឈ្មោះ អុល ប៉ុម ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅ ភូមិចុងថ្នល់ខាងលិច សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ , ៩-ឈ្មោះ ញ៉ែម វិច្ឆ័យ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតុកង់បី ស្នាក់នៅ ភូមិចុង ថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ១០-ឈ្មោះ ជុំ ចន្ថា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ១១-ឈ្មោះ ញឹម ស្រីទូច ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ,ដកហូតក្រាមស ថ្លាស០៦ កញ្ចប់ កូនថង់តូច , ម៉ូតូកង់បី ឥណ្ឌា០២គ្រឿង , ម៉ូតូ០២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យទាំង១១នាក់ខាងលើ កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

