Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនគរបាលខណ្ឌចំការមន ឃាត់ខ្លួន ជនសង្ស័យ ប្រុស- ស្រី ចំនួន ៣ នាក់ និងដកហូកគ្រឿងញៀន ចំនួន ២៤ កព្ចាប់!!!

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចំការមន កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១២ និង ៤០នាទីថ្ងៃត្រង់ បានចុះបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រី ចំនួន ០៣ នាក់ ពាក់ព័ន្ធនឹងករណី ជួញដូរ ដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅនៅត្រង់ចំណុច ខាងមុខផ្ទះលេខ១៤៩ ភូមិ៤ ផ្លូវ៩៧ ក្រុម ២៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្ដ្រីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ជនសង្ស័យប្រុស-ស្រី ០៣ នាក់ខាងលើ មានឈ្មោះ ៖ ទី ១ -ឈ្មោះ ឃុន គីមហាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន មុខរបរមិនពិតប្រាដក, ទី ២-ឈ្មោះសាយ លីដា ភេទស្រី អាយុ ៣៤ឆ្នាំ ស្នាក់នៅសំណង់ទុកចោល ភូមិ៥ ក្រុម ៣៥សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន, និង ទី ៣-ឈ្មោះ អែម សុជា ភេទ ស្រី អាយុ ៣៧ឆ្នាំ ស្នាក់នៅក្នុងសំណង់ទុកចោល មុខរបរមិនពិតប្រាកដ ។

ចំណែកឯ វត្ថុតាងដែលសមត្ថកិច្ចនគរបាល ដកហូតបានរួមមាន ៖ – គ្រឿងញៀន ចំនួន ២៤ កព្ចាប់ ធំ ១ បព្ចាប់ និង ២៣ តូច។

បច្ចុប្បន្ននេះ , ជនសង្ស័យ ប្រុស-ស្រីទំាង ៣នាក់ខាងលើ ត្រូវបានឃាត់ ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×