Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ១១ នាក់និង រឹបអូសបានថ្នាំញៀន៦កព្ចាប់ នៅខណ្ឌសែន!

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ សហការជាមួយសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍សង្កាត់ទឹកថ្លា កាលពីរសៀល ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រី ចំនួន ១១នាក់ ខណៈដែលពួកគេ កំពុងតែនាំគ្នាជក់ថ្នាំងញៀន ប្រព្រឹត្តនៅចំណុចម្តុំបឹងឈូក ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មន្ត្រីសមត្ថកិច្ចនគតបាល បានអោយដឹងថា ជនសង្ស័យចំនួន១១នាក់ខាងលើមាន ៖
១-ឈ្មោះ សឹង លីកា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំបញ្ចុក ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
២-ឈ្មោះ ទិត្យ តោហ៊ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើនំខេក ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
៣-ឈ្មោះ ផាន ភាព ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
៤-ឈ្មោះ រ៉ា បូរី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
៥-ឈ្មោះ សម្បត្តិ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
៦-ឈ្មោះ ខៀវ វ៉ាន់ឌី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។
៧-ឈ្មោះ ឡាញ់ តុលា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ ស្នាក់នៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ
៨-ឈ្មោះ អុល ប៉ុម ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅ ភូមិចុងថ្នល់ខាងលិច សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។
៩-ឈ្មោះ ញ៉ែម វិច្ឆ័យ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតុកង់បី ស្នាក់នៅ ភូមិចុង ថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
១០-ឈ្មោះ ជុំ ចន្ថា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
១១-ឈ្មោះ ញឹម ស្រីទូច ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ក្រោយប្រតិបត្តិការបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យខាងលើ, កម្លាំងសមត្ថកិច្ចនគរបាល ដកហូតបាន វត្ថុតាង រួមមាន៖ ថ្នំាញៀនប្រភេទមេតំហ្វីតាមីន ចំនួន ៦កញ្ចប់, ម៉ូតូកង់បី ឥណ្ឌាចំនួន ២គ្រឿង, និង ម៉ូតូចំនួន២គ្រឿង ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

បច្ចុប្បន្ននេះ, ជនសង្ស័យ ១១ នាក់ខាងលើ ត្រូវបានបញ្ជូនទៅឃាត់ខ្លួន ជាបណ្ថោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បី សាកសួរចម្លើយ និង រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×