Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន៥ នាក់ ពាក់ព័ន្ធបទល្មើសប្រើប្រាស់ និង រក្សាទុកគ្រឿងញៀននៅស្រុកអន្លង់វែង!!

ខេត្តឧត្តរមានជ័យ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកអន្លង់វែង កាលពីថ្ងៃទី១៨ ខែ តុលា ឆ្នាំ ២០២១ កន្លងទៅនេះ បានឃាត់ខ្លួន ជនសង្ស័យ ប្រុស- ស្រី ចំនួន ៥ នាក់ ដែលជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន ប្រព្រឹត្តនៅក្នុងចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំ – ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។

មន្ត្រី សមត្ថកិច្ចនគរបាលស្រុក អន្លង់វែង បានឲ្យដឹងថា ជនសង្ស័យប្រុស- ស្រី ទាំង ៥ នាក់មាន ៖ទី១-ឈ្មោះ ហង្ស រតនា ភេទប្រុស អាយុ ៣៨ ឆ្នាំ នៅភូមិអូរចិញ្ចៀន ឃុំ – ស្រុកអន្លង់វែង, ទឺ២-ឈ្មោះ អាន មុំ ភេទស្រី អាយុ ៣៩ ឆ្នាំ នៅភូមិអភិវឌ្ឍន៍ ឃុំ – ស្រុកអន្លង់វែង ,ទី៣-ឈ្មោះ តិ បុល ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិអូរចិញ្ជៀន ឃុំ – ស្រុកអន្លង់វែង, ទី៤-ឈ្មោះ ទី អ៊ូ ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិថ្នល់ថ្មី ឃុំ – ស្រុកអន្លង់វែង, និង ទី៥-ឈ្មោះ តូច ណែម ភេទប្រុស អាយុ ២១ ឆ្នាំ នៅភូមិទឹកជប់ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។

មន្ត្រីសមត្ថកិច្ចនគរបាលស្រុកអន្លង់វែង បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតវត្ថុតាងរួមមាន៖ – គ្រឿងញៀនប្រភេទម្សៅ ក្រាមពណ៌ស ម៉ាទឹកកក ចំនួន ២ ថង់ធំ និង ២ ថង់តូច ព្រមទាំងសម្ភារៈពាក់ព័ន្ធ មួយចំនួនផ្សេងទៀត ។

បច្ចុប្បន្ន, ជនសង្ស័យប្រុស-ស្រី ចំនួន ០៥ នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×