Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់ទឹកទន្លេស្រែពក លិចលង់ចំនួន ៣ឃុំ និង១៣ភូមិនៅស្រុកលំផាត់ និងប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១.៦៦៦គ្រួសារ

ខេត្តរតនគិរី ៖ ជំនន់ទឹកទន្លេស្រែពក ចាប់ផ្តើមពីថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២១ ទឹកមានកម្ពស់ ១៣,៩០ម៉ែត្រ លើសកម្ពស់ប្រកាសអាសន្ន ១,៤០ម៉ែត្រ បណ្តាលឲ្យលិចលង់ចំនួន ៣ឃុំ និង១៣ភូមិនៅស្រុកលំផាត់ ខេត្តរតនគិរី និងប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១.៦៦៦គ្រួសារ មនុស្សសរុប ៧.០០២នាក់ ស្រី ៣.៤៦២នាក់ និង១.២០១ខ្នងផ្ទះ។

នាថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ឯកឧត្តម គន់ គីម អនុប្រធានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទន្លេស្រែពក ស្រុកលំផាត់ខេត្តរតនគិរី ចំនួន៤២៥គ្រួសារ ដែលបានជម្លៀសមកទីទួលសុវត្ថិភាព។

សូមបញ្ជាក់ថា ជំនន់ទឹកទន្លេស្រែពក ចាប់ផ្តើមពីថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២១ ទឹកមានកម្ពស់ ១៣,៩០ម៉ែត្រ លើសកម្ពស់ប្រកាសអាសន្ន ១,៤០ម៉ែត្រ បណ្តាលឲ្យលិចលង់ចំនួន ៣ឃុំ និង១៣ភូមិនៅស្រុកលំផាត់ ខេត្តរតនគិរី និងប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១.៦៦៦គ្រួសារ មនុស្សសរុប ៧.០០២នាក់ ស្រី ៣.៤៦២នាក់ និង១.២០១ខ្នងផ្ទះ។

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង៦:២០នាទីព្រឹក មកទល់ម៉ោង១១និង៣០នាទីថ្ងៃដដែល ទឹកទន្លេបានស្រកចុះ ០,១៣ម៉ែត្រហើយ ក្នុងរយៈពេល៤ថ្ងៃ នៃការជន់លិចនោះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានសហការជាប់ជាប្រចាំ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន ក្នុងការជួយសង្រ្គោះ ព្រមទាំងបានផ្តល់ជាប្រេងសាំង ដល់ទូកទាំអស់ ដែលត្រូវចុះអន្តរាគមន៍ ជួយប្រជាពលរដ្ឋរងគ្រោះមកទីទួលសុវត្ថិភាព៕ រក្សាសិទ្ធិដោយ ៖ កូលាប

×