Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលព្រហ្មទណ្ឌ ចាប់ជនសង្ស័យឆក់កាបូបម្នាក់ ផ្អើលភ្នំពេញ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលភ្នំពេញ សហការជាមួយនឹងកម្លាំងនគរបាលខណ្ឌសែនសុខ កម្លាំងនគរបាលខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ បានធ្វើការឡោមព័ទ្ធចាប់ ក្រោយពេលជនសង្ស័យខាងលើបានព្យាយាម រត់គេចពីសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះបានសម្រេចនៅខណ្ឌសែនសុខ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៥០នាទី រសៀលថ្ងៃទី ២០ខែតុលា ឆ្នាំ២០២១ ស្ថិតតាមផ្លូវរថភ្លើង សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះសហការការពារបទល្មើសឆក់ប្លន់ នៅភូមិសាស្ត្រខណ្ឌសែនសុខ ខណៈពេលសមត្ថកិច្ចកំពុងធ្វើការល្បាត់ពួនស្ទាក់ នៅចំណុច ម្តុំសង្កាត់ភ្នំពេញថ្មី ក៏បានប្រទះឃើញជនសង្ស័យម្នាក់ កំពុងតែជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះបានសម្រេច ហើយបានព្យាយាមជិះម៉ូតូរត់គេចខ្លួន ភ្លាមៗនោះកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បានជិះម៉ូតូដេញតាមពីក្រោយ រហូតដល់ចំណុចផ្លូវរថភ្លើង ម្ដុំបឹងកក់ កម្លាំងសមត្ថកិច្ចម្នាក់ បានចុះទៅចាប់ជនសង្ស័យវាយខ្នោះ ពេលនោះជនសង្ស័យ ក៏បានប្រតាយប្រតប់ ជាមួយនឹងកម្លាំងសមត្ថកិច្ច ព្យាយាមរត់គេចខ្លួន ចូលទៅក្នុងដីឡូត៍មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ ទើបសមត្ថកិច្ចទំនាក់ទំនង តាមប្រព័ន្ធអាយឌី ដើម្បីឱ្យកម្លាំងនគរបាលខណ្ឌទួលគោក និងនគរបាលខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខ សហការជួយឃាត់ខ្លួនជនសង្ស័យបានមកវិញ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យខាងលើនេះបានភ្លាម កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យខាងលើ ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×