ភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិដ៏ខ្ពស់បំផុតក្នុងពិភពលោក និងក្រុម EDM Cambodia បានទទួលជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ “Afterlife: Asylum” ដែលជាកម្មវិធីរាំរែកដ៏ធំបំផុតដែលពុំធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានទាក់ទាញទស្សនិកជនយ៉ាងច្រើនដោយបានលក់សំបុត្រអស់ជាង២៥.០០០សំបុត្រ មុនពេលយប់ថ្ងៃទី២៨ខែតុលាឆ្នាំ២០១៧ នាសណ្ឋាគារកាំបូឌីយ៉ាណា នៃការបើកកម្មវិធីនេះ ហើយក៏មានមនុស្សជាច្រើនទៀតបានស្វែងរកទិញសំបុត្រនៅពេលនាត្រី។
កម្មវិធីរាំរែកគួរឲ្យទាក់ទាញដ៏អស្ចារ្យនេះដែលមានឈ្មោះថា “Afterlife: Asylum” បានប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃសៅរ៍ទី២៨ ខែតុលា ចាប់ពីម៉ោង ៤ ល្ងាចរហូតដល់ម៉ោង ១១យប់។ កម្មវិធីនេះជាការផ្តល់ជូននូវបទពិសោធន៍រាំរែកដ៏វិសេសវិសាលជាមួយនឹងតន្ត្រីអេឡិកត្រូនិកសុទ្ធសាធប្រកបដោយគុណភាពខ្ពស់ ហើយនិងផលិតកម្មលំដាប់ថ្នាក់ពិភពលោក ដែលមានឈ្មោះថា Three6 ព្រមទាំងការរួមសម្តែងពិសេសដ៏អស្ចារ្យ។
ក្រុម EDM Cambodia បានរៀបចំតារាល្បីប្រចាំកម្មវិធីនេះគឺជាឌីជេមកពីប្រទេសហូឡង់ ដែលមានឈ្មោះថា Debris ។ នៅក្នុងស្នាដៃតន្ត្រីរបស់គាត់ Debris បានច្របាច់បញ្ចូលគ្នារវាងប្រភេទតន្ត្រី EDM ទឹកសំឡេង និងសំនៀងដើមមកពីចក្រភពអង់គ្លេស ដែលជារូបមន្តជោគជ័យជាច្រើនលើកជាច្រើនសារ។
មានបទចម្រៀងឌីជេ Mag ដែលជាឌីជេឆ្នើម Top 3 នៅក្នុងតារាងចំណាត់ថ្នាក់ប្រចាំក្រុម EDM ជាមួយក្រុម “Lucky Strike” លោក Debris បានធ្វើដំណើរជាច្រើនជុំវិញទ្វីបអាស៊ី ហើយនេះជាលើកទីមួយហើយសម្រាប់រូបគាត់នៅក្នុងរាជធានីភ្នំពេញ ដែលបានពាំនាំយកតន្ត្រីល្បីៗរបស់គាត់ផ្ទាល់ពីទីក្រុង Amsterdam ទៅក្នុងកម្មវិធី Afterlife:Asylum ។ នៅក្នុងការសម្តែងរួមគ្នាលើឆាក និងមានឌីជេប្រចាំតំបន់មានឈ្មោះថា Botcash មកពីប្រទេសថៃ ព្រមទាំងឌីជេល្បីៗជាច្រើនរូបប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជាឌីជេឆ្នើមឈ្មោះថា Maily ។
ចំពោះការសម្តែងអស្ចារ្យវិញ ក៏មានការរៀបចំក្រុមរាំជាច្រើនរួមទាំងការសម្តែងរាំពិសេសដោយក្រុម Universo Robot Team of Pyrotechnics ដែលធ្វើការសម្តែងជាមួយនឹងបច្ចេកវិទ្យា LED ដ៏អស្ចារ្យដែលបានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើល។
មានទស្សនិកជនម្នាក់បានថ្លែងប្រាប់បណ្តាញប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា៖ “កម្មវិធី Afterlife:Asylum” គឺជាបទពិសោធន៍ថ្មីសន្លាងរបស់ក្រុម EDM សម្រាប់ផ្តល់ជូនប្រជាជនកម្ពុជាសម័យទំនើបកម្សាន្តរីករាយជាមួយនឹងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ”៕ ដោយ៖កូឡាប