Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្នាក់ងារគណបក្សនយោបាយ សម្រាប់សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានចំនួន៤.៦០៥ នាក់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា តាមរបាយការណ៍ពីក្រុមប្រឹក្សាឃុំ សង្កាត់ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ ចំនួនភ្នាក់ងារគណបក្សនយោបាយស្នើសុំសម្រាប់សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ សរុបមានចំនួន ៤.៦០៥ នាក់ ក្នុងនោះជាស្ត្រីមានចំនួន ១.១៩៣ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

គ.ជ.ប បានបន្តថា ភ្នាក់ងារគណបក្សនយោបាយដែលត្រូវបានអនុញ្ញាតមានចំនួន ៦គណបក្ស ក្នុងនោះមានដូចជាៈ
១. គណបក្សប្រជាជនកម្ពុជា ដាក់ភ្នាក់ងារទាំង ២៥រាជធានី ខេត្ត នៅ ១.៦៤៦/១.៦៤៦ ឃុំ សង្កាត់ និងមានភ្នាក់ងារចំនួន ៤.៣៥៣នាក់។
២. គណបក្សខ្មែររួបរួមជាតិ ដាក់ភ្នាក់ងារបាន ១៨រាជធានី ខេត្ត នៅ ១៦២/១.៦៤៦ ឃុំ សង្កាត់ និងមានភ្នាក់ងារចំនួន ២១២នាក់។
៣. គណបក្សខ្មែរស្រឡាញ់ជាតិ ដាក់ភ្នាក់ងារបាន ៥រាជធានី ខេត្ត នៅ ១៧/១.៦៤៦ ឃុំ សង្កាត់ និងមានភ្នាក់ងារចំនួន ៣២នាក់។
៤. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់ភ្នាក់ងារបាន ២រាជធានី ខេត្ត នៅ ២/១.៦៤៦ ឃុំ សង្កាត់ និងមានភ្នាក់ងារចំនួន ៤នាក់។
៥. គណបក្សខ្មែរតែមួយ ដាក់ភ្នាក់ងារបាន ១ នៅរាជធានី ខេត្ត នៅ ១/១.៦៤៦ ឃុំ សង្កាត់ និងមានភ្នាក់ងារចំនួន ២នាក់។
៦. គណបក្សយុវជនកម្ពុជា ដាក់ភ្នាក់ងារបាន ១ នៅរាជធានី ខេត្ត នៅ ១/១.៦៤៦ ឃុំ សង្កាត់ និងមានភ្នាក់ងារចំនួន ២នាក់។

គ.ជ.ប បានបញ្ជាក់ថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ។
សូមបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×