Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយ័តករទូរគមនាគមន៍កម្ពុជា ជូនដំណឹងពីការផ្អាកដំណើរការរគេហទំព័រ ដែលនៅជំពាក់បំណុលសម្រាប់ឆ្នាំ២០១៣ និងឆ្នាំ២០១៤ បើម្ចាស់មិនព្រមទូទាត់ថ្លៃសេវាចុះបញ្ជី (.kh) ដែលបានជំពាក់

ភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការរគេហទំព័រ របស់ក្រុមហ៊ុន ដែលនៅជំពាក់បំណុលសម្រាប់ឆ្នាំ២០១៣ និងឆ្នាំ២០១៤។ និយ័តករទូគមនាគមន៍កម្ពុជា ក៏ព្រមានលុបចោលគេហទំព័រ (Website-វេបសាយ) ជាង១០០ បើម្ចាស់មិនព្រមទូទាត់ថ្លៃសេវាចុះបញ្ជី (.kh) ដែលបានជំពាក់។

យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១៩ ខែតុលានេះ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជូនដំណឹងដល់ក្រុមហ៊ុន ដែលនៅជំពាក់បំណុលលើ ការប្រើប្រាស់សេវាគេហទំព័រ .kh សម្រាប់ឆ្នាំ២០១៣ និងឆ្នាំ២០១៤ ឱ្យបានជ្រាបថា ខ.ម.ក. នឹងផ្អាកដំណើរការ គេហទំព័រ.kh ដូចមានតារាងភ្ជាប់ជូនជាបណ្តោះអាសន្ន ដោយទុកពេលឱ្យក្រុមហ៊ុនមកទូទាត់បំណុលទាំងអស់នេះ ឱ្យបានមុនថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ករណីក្រុមហ៊ុនខកខាន ឬគេចវេសក្នុងការទូទាត់បំណុលត្រឹមកាល បរិច្ឆេទដូចបានកំណត់ក្នុងសេចក្តីជូនដំណឹងនេះ ន.ទ.ក. នឹងចាត់វិធានការលុបឈ្មោះគេហទំព័រទាំងនោះជាស្ថាពរ ពីប្រព័ន្ធ ccTLD សម្រាប់ .kh៕ រក្សាសិទ្ធិដោយ ៖ កូលាប

×